ព័ត៌មានជាតិ
លោក កែវ រតនៈ ស្នើក្រុមការងារអគ្គិសនីកម្ពុជាផ្ដល់ការគាំទ្រអគ្គនាយកអគ្គិសនីថ្មីដែលបន្តការងារជំនួសលោក
មុនចាកចេញពីតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ស្នើឱ្យក្រុមការងារអគ្គិសនីកម្ពុជាផ្ដល់ការគាំទ្រដល់អគ្គនាយកអគ្គិសនីថ្មីដែលបន្តការងារជំនួសលោក។ នេះបើតាមខ្លឹ្មសារនៅក្នុងវីដេអូរយៈពេលជិត៥នាទី ដែលផ្សព្វផ្សាយដោយគណនីហ្វេសប៊ុក Kroko ក្រគរ កែវ រតនៈ នាថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះ។

លោក កែវ រតនៈ ដែលត្រូវចាកចេញពីតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជាទៅបំពេញការងារក្នុងតំណែងថ្មី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានអំពាវនាវទៅកាន់ក្រុមការងារអគ្គិសនីកម្ពុជា សូមឱ្យក្រុមការងារទាំងអស់រួបរួមគ្នាជាធ្លុងមួយ ផ្ដល់ការគាំទ្រដល់បេក្ខជនអគ្គនាយកថ្មី ដែលចូលមកបន្តការងារជាអគ្គនាយកអគ្គិសនីកម្ពុជាបន្តពីរូបលោក។

លោកក៏បានរំលឹកឡើងវិញទៅកាន់ក្រុមការងារអគ្គិសនីកម្ពុជាថា ក្នុងគោលដៅរួម អង្គភាពក្រុមការងារអគ្គិសនីកម្ពុជា គឺមិនមែនជាក្រុមគ្រួសាររបស់បុគ្គលណាម្នាក់នោះទេ ក្រុមការងារអគ្គិសនីគឺជាក្រុមគ្រួសារដើម្បីបុព្វហេតុរបស់ជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអរគុណទៅកាន់ រៀមច្បងរបស់លោកក្នុង បុគ្គលិក ក្រោមឱវាទរបស់លោក ក្នុងក្រុមការងារអគ្គិសនីកម្ពុជា ដែលបានស្រឡាញ់រាប់អានលោក ប្រកៀកស្មាគ្នាជាមួយលោក បំពេញការងារនៅអគ្គិសនីកម្ពុជារយៈពេល១៥ឆ្នាំមកនេះ។
លោកក៏បានរំលឹកដល់គ្រាដ៏លំបាក ពេលដែលលោកចូលបំពេញការងារជាអគ្គនាយកអគ្គិសនីកម្ពុជាដំបូងក្នុងឆ្នាំ២០០៨ គឺកាលណោះ អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមជាច្រើនដូចជា ការខ្វះភ្លើងប្រើប្រាស់ តម្លៃភ្លើងថ្លៃ គ្មានស្ថេរភាព កង្វះខាតធនធានមនុស្ស ទាំងក្នុងអង្គភាពអគ្គិសនីកម្ពុជានិងក្នុងវិស័យថាមពលទាំងមូល។

លោក កែវ រតនៈ ក៏បានរំលេចនូវមូលហេតុដែលអគ្គិសនីកម្ពុជាបានរីកចម្រើន ហើយដោះស្រាយបញ្ហាដែលធ្លាប់តែលំបាកឱ្យរលូនបានគឺ ដោយសារតែមានបុគ្គលិករាប់ចាប់តាំងពីសន្តិសុខ អ្នកអនាម័យ វិស្វករជំនាញ ថ្នាក់ដឹកនាំប្រតិបត្តិករ ជាអ្នកលះបង់ ប្រឹងប្រែងជួយលោកប្រកបដោយការទទួលខុសត្រូវ ជាពិសេសគឺមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកចាំជួយជ្រោមជ្រែង ទើបខ្លួនលោកអាចសម្រេចការងារបានរីកចម្រើនមកដល់សព្វថ្ងៃ។
លោក កែវ រតនៈ ក៏បានរំលេចថា លោកបានសម្រេចហៅក្រុមការងារអគ្គិសនីកម្ពុជាថាជាគ្រួសារអគ្គិសនីគឺដោយសារ៖ ទី១ តម្កល់ប្រយោជន៍ប្រជាជន ប្រយោជន៍ជាតិជាធំ លើសពីប្រយោជន៍បុគ្គល មានវិន័យការងារម៉ឺងម៉ាត់ បង្កើនសាមគ្គីផ្ទៃក្នុង យោគយល់ អត់ធ្មត់ ជាមួយនិវត្តជនវ័យចំណាស់ ដែលជួយការងារឱ្យរីកចម្រើនតាំងពីដំណាក់កាលលំបាក។ ទី២ លើកតម្កើងនារី ព្រោះនារីបានរួមចំណែកដ៏សកម្មក្នុងការងារប្រតិបត្តិគ្រប់កម្រិត ដែលបានបម្រើការងារទូទាំងប្រទេស មានឱកាសដឹកនាំ។ ទី៣ ការយកចិត្តទុកដាក់ជាមួយយុវជន យុវនារី តាមរយៈការប្រឡងប្រជែង ការផ្ដល់អាហារូបករណ៍ដោយតម្លាភាព យកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ដល់អ្នកបន្តវេន។

លោកក៏បានសន្យាថា វិលទៅជួបក្រុមការងារអគ្គិសនីកម្ពុជាជាថ្មី ដើម្បីបម្រើការងារឱ្យកើតជាប្រយោជន៍សម្រាប់ជាតិបន្ថែមទៀត។
សូមជម្រាបថា លោក កែវ រតនៈ ចូលកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជានៅក្នុងឆ្នាំ២០០៨ ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេលប្រមាណជាជាង១៥ឆ្នាំមកហើយ។ យ៉ាងណាបើតាមបញ្ជីសមាសភាពរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភានេះ លោក កែវ រតនៈគឺជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៕
ដោយ ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង