Connect with us

ព័ត៌មានជាតិ

កសិករ​នៅ​តែ​ជម្នះ​ចិញ្ចឹម​គោ ទោះ​បី​តម្លៃ​គោ​ធ្លាក់​ថ្លៃ​បន្តិច​ក្ដី

បានផុស

នៅ

បន្ទាយមានជ័យ​ ៖​ ថ្វីត្បិតតែ​តម្លៃ​សត្វ​គោ​រស់​ចុះថ្លៃ​បន្តិច​ក៏​ពិតមែន តែ​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ចិញ្ចឹម​សត្វ​គោ​របស់​ប្រជាកសិករ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស៊ិ​ន ខេ ប្រជាកសិករ​ចិញ្ចឹមសត្វ​គោរ​នៅ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។

លោក​បាន​បន្តថា​ រូបលោក​បាន​ប្រកប​របស់​ចិញ្ចឹម​គោ​ជាង​១០​ឆ្នាំ​ហើយ ដោយ​ការចិញ្ចឹម​នេះ​មាន​គោ​ជាង​៥០​ក្បាល​ គឺ​ចិញ្ចឹម​ដោយ​ខ្លួនឯង​ផង​ និង​ប្រវាស់​ជាមួយ​គេ​ផង​ ដោយ​បាន​ផលចែក​គ្នា​តាមរយៈ​ការ​លក់​កូន​គោ​ដែល​ធំតៗ​គ្នា​។

មូល​ហេតុ​ដែល​ប្រជាកសិករ​អះអាង​ថា ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការចិញ្ចឹម​សត្វ​គោ​នៅ​ពេល​ដែល​តម្លៃ​សត្វ​គោ​ចុះថោក​នោះ​ ដោយសារតែ​ការចិញ្ចឹម​សត្វ​គោ​របស់​គាត់​ក៏​ដូច​អ្នក​ចិញ្ចឹម​ដទៃ​គឺ​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ប្រលែង​ឱ្យ​ស៊ី​ចំណីអាហារ​តាម​វាលស្រែ​ឬ​ព្រៃ​ ដែល​មាន​ស្មៅ​ដោយ​មិន​ចិញ្ចឹម​ជា​លក្ខណៈ​កសិដ្ឋាន​ត្រូវ​ចំណាយ​លើ​ការទិញ​ចំណី​អាហារ​នោះ​ទេ​។ ​និង​ម្យ៉ាងទៀត​នៅ​ពេល​ដែល​សត្វ​គោ​ចុះថ្លៃ​គឺ​កសិករ​មិនទាន់​លក់​នោះទេ​។

ការ​ចិញ្ចឹម​គោ​បែប​ប្រវាស់​ គឺ​រូបលោក​មិន​ចំណាយ​ទុន​ទិញ​សត្វ​គោ​នោះ​ទេ​ គឺ​អ្នក​ដែល​ប្រវាស់​ជាមួយ​លោក​ជា​អ្នកទិញ។ ​ឧទាហរណ៍​បើ​មេ​បួន​ចែក​ម្នាក់​ពីរ ពេល​បាន​កូន កូន​គោ​ដំបូង​បាន​មក​អ្នក​ឃ្វាល​។ ​លុះ​គោ​មាន​ប្អូន​ ទើប​លក់​ដោយ​មួយ​ក្បាល​បាន​មួយ​ម៉ឺ​ន​បាត​ ឬ​ លើស​ប្រហែល​មួយ​លាន់​រៀល​។

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​ថា​ ចំពោះ​សត្វ​គោ​/​ក្របី​ដែល​ពលរដ្ឋ​ចិញ្ចឹម​ទូទាំង​ខេត្ត​មាន​សរុប​ចំនួន​១៤​ម៉ឺន​ក្បាល ​ក្នុង​នោះ​ក្របី​១​ម៉ឺន​៦​ពាន់​ក្បាល​។

ការ​ចិញ្ចឹម​គោ​/​ក្របី​មានការ​កើន​ឡើង (២០០០​ក្បាល​) ទាំង​ជាល​ក្ខ​ណៈ​គ្រួសារ និង​លក្ខ​ណៈ​ពាណិជ្ជកម្ម​បើ​ធៀប​ឆ្នាំ​២០២២​។ ដោយឡែក​បើ​តម្លៃ​គោ​រស់​វិញ​ពី​១​ម៉ឺ​ន​ទៅ​១​ម៉ឺ​ន​២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ដោយ​បាន​ការណែនាំ​ជាប្រចាំ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ជំនាញ​ការិយាល័យ​បសុពេទ្យ​តែង​ធ្វើការ​យកចិត្តទុកដាក់​លើ​ការ​តាមដាន​សុខភាព​សត្វ​នៅ​តាម​មូល​ដ្ឋា​ន ក្នុង​នោះ​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​នៃ​ប្រើប្រាស់​វ៉ាក់សាំង​ដូចជា អ៊ុត​ក្តាម សារ​ទឹក​ដល់​អ្នក​ចិញ្ចឹម​សត្វពាហណៈ​ក្នុង​ខេត្ត​។

​លើសពីនេះទៅទៀត​ផ្តោតលើ​ចំណី​ដែលមាន​ទាំង​បរិមាណ​និង​គុណភាព​គឺ​ដាំ​ស្មៅ​ចំណី​សត្វ​។​

ដោយ​ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ១ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម