ព័ត៌មានជាតិ
ខេត្តបាត់ដំបង បើកកិច្ចប្រជុំពន្លឿនដោះស្រាយគម្រោងជីកស្ដារប្រឡាយកុំឲ្យលិចក្រុង
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសធារណការនិងដឹកជញ្ជូន និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារ និងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីម៉ាក្រុងបាត់ដំបង។
ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើគម្រោងស្ដារប្រឡាយមេកំពង់សីមា ប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់ ២ ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន ១៥ កន្លែង សម្រាប់ធ្វើការរំដោះទឹកលិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង ដែលប្រឡាយមេ១ខ្សែនេះឆ្លងកាត់សង្កាត់ចំនួន៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។

ក្នុងដំណាក់កាលនៃការអនុវត្តគម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ ក៏កំពុងជួបប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំណង់របស់ប្រជាពលរដ្ឋដែលកំពុងរំលោភលើដីចំណី
ពិសេសដីចំណីប្រឡាយ ដោយប្រជាពលរដ្ឋមួយចំនួនបានធ្វើសំណង់ផ្ទះពីលើប្រឡាយ និងមួយចំនួនចាក់ដីបំពេញបិទប្រឡាយតែម្ដង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និងសំណូមពរឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរ តាមបច្ចេកទេសរបស់ក្រុមការងារ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងចៅសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះប្រជាពលរដ្ឋណាដែលបានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីពន្លឿនដល់ការស្ដារប្រឡាយកំពង់ស៊ីមាឱ្យភាពមានភាពរលូន។

លោកបានបន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយដែលរំលោភលើដីចំណីផ្លូវ ឬរំលោភលើដីចំណីប្រឡាយណាមួយឡើយ បើសិនឃើញមានការសាងសង់ណាមួយត្រូវធ្វើការដោះស្រាយរុះរើ ឬបញ្ឈប់ភ្លាមៗជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយឱ្យទុកយូរទេ បើមិនដូច្នេះទេ នឹងបង្កឱ្យមានការរំលោភលើដីចំណីផ្លូវ ចំណីប្រឡាយ និងសំណង់អាណាធិបតេយ្យកាន់តែច្រើនឡើងៗ ពិបាកក្នុងការដោះស្រាយ និងត្រូវធ្វើការដោះស្រាយ ឬរុះរើឱ្យមានភាពស្មើភាពគ្នា មិនត្រូវមានការលំអៀងណាមួយឡើយ៕
អត្ថបទ៖ សៅ រិទ្ធិ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច