ព័ត៌មានជាតិ
មកដឹងទីផ្សារ និងការចិញ្ចឹមសត្វមានពិសខ្យាដំរី
សត្វខ្យាដំរី ជាប្រភេទសត្វមានពិសម្យ៉ាង អាចបង្កជាគ្រោះថ្នាក់ដល់មនុស្ស។ ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា សត្វប្រភេទនេះ មានការចិញ្ចឹម និងមានតម្លៃនៅលើទីផ្សារផងដែរ។

លោក ហាច ឆន អ្នកចិញ្ចឹមសត្វខ្យាដំរី នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើកឡើងថា មុខរបរចិញ្ចឹមខ្យាដំរីនេះ មានច្រើននៅប្រទេសមួយចំនួន មានដូចជា ប្រទេសឡាវ ចិន ថៃ ភូមា និងឥណ្ឌូណេស៊ី ជាដើម។ ប៉ុន្តែលោកថា នៅកម្ពុជា មិនទាន់មានការចិញ្ចឹមច្រើននៅឡើយទេ។ បើទោះបីជាសត្វខ្យាដំរី ងាយស្រួលចិញ្ចឹម ប៉ុន្តែវាប្រើរយៈពេលយូចន្លោះពី ៦ខែ ទៅ ៨ខែ ទើបប្រមូលផលបាន ដោយឡែកសម្រាប់ការបង្កាត់ពូជវិញទាមទារចន្លោះចាប់ពី ៨ខែ-១ឆ្នាំ ឡើងទៅ។
សត្វខ្យាដំរីនេះ គេចិញ្ចឹមដើម្បីលក់ពូជ ធ្វើម្ហូប និងយកទៅប្រើប្រាស់ជាថ្នាំព្យាបាលរោគផ្សេងៗ។ ដោយឡែកពិសរបស់វា កាន់តែមានតម្លៃថ្លៃរហូតដល់ ១០ម៉ឺនដុល្លារ ក្នុងមួយលីត្រ ខណៈដែលមេបារបស់ខ្យាដំរី ១គូ តម្លៃ ២ម៉ឺនរៀល និង ១គីឡូ តម្លៃ ៥០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក ហាច ឆន។
អ្នកចិញ្ចឹមខ្យាដំរី បានឱ្យដឹងទៀតថា លោកអាចប្រមូលផលពីការចិញ្ចឹមនេះ ក្នុងបរិមាណ៣ គីឡូ ទៅ ៥គីឡូនៅក្នុងមួយខែ។ ជាមួយគ្នានេះ សមាជិកដែលជាអ្នកចិញ្ចឹមចំនួន ៣០គ្រួសារទៀត ទទួលបានប្រមាណពី ១០គីឡូទៅ ២០គីឡូ ផងដែរ។ បើតាមលោក ហាច ឆន ចំណូលពីរបរចិញ្ចឹមខ្យាដំរីនេះ ទទួលបានចន្លោះពី ៣០០ ដុល្លារ ទៅ ៧០០ដុល្លារ ក្នុងមួយខែ និងខែខ្លះអាចឈានដល់ជិត ១០០០ដុល្លារ ក៏មាន ទៅតាមតម្រូវការជាក់ស្ដែងនៃទីផ្សារ។

លោក ហាច ឆន បានគូសបញ្ជាក់ថា ខ្យាដំរី អាចចិញ្ចឹមនៅក្នុងធុងជ័រមានមុខកាត់ទទឹង ៧ សង់ទីម៉ែត្រ និងបណ្ដោយ ១ម៉ែត្រ ហើយកម្ពស់អាចចាប់ពីកន្លះម៉ែត្រឡើងទៅ ឬអាចចិញ្ចឹមនៅក្នុងអាងក៏បាន ដោយគ្រាន់តែប្រើស្បៃសម្រាប់បិទបាំង ដើម្បីការពារខ្យាដំរីឡើងចេញ។ នៅក្នុងកន្លែងចិញ្ចឹមត្រូវដាក់ដី សំបកដូង និងចានទឹកសម្រាប់ដាក់ឱ្យខ្យាដំរីផឹកជាប្រចាំ។ ខ្យាដំរីជាសត្វមិនពិបាករកចំណីនោះទេ ក្នុងនោះប្រភេទចំណី រួមមាន កណ្ដៀរ កណ្ដូប ចង្រិត ជាពិសេសសត្វដង្កូវប្រភេទ BFF ជាដើម។ ចំពោះរបៀបដាក់ចំណីវិញ មានភាពងាយស្រួលច្រើន ដែលអាចដាក់ចំណីមួយសម្ដាហ៍ម្ដង ឬយូរជាងនេះក៏បាន ព្រោះវាស៊ីម្ដងឆ្អែតបានយូរ។

បច្ចុប្បន្ននេះ លោក ហាច ឆន បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពីបច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសលោកបានបង្កើតនៅសហព័ន្ធចំនួន ៥ ទៀតរួមមាន សហព័ន្ធចិញ្ចឹមមាន់ស្រែ និងបក្សី, សហព័ន្ធចិញ្ចឹមព្រាប, សហព័ន្ធវារីវប្បកម្ម, សហព័ន្ធចឹញ្ចឹមខ្យាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ ជាដើម៕
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល