Connect with us

ព័ត៌មានជាតិ

ផែទេសចរណ៍ពីរបន្ថែមទៀត​ គ្រោង​សាងសង់​នៅលើ​កោះរ៉ុង និងកោះរ៉ុងសន្លឹម

បានផុស

នៅ

ខេត្តព្រះសីហនុនឹងរៀបចំសាងសង់ផែទេសចរណ៍ចំនួនពីរបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅកោះរ៉ុងនិងកោះរ៉ុងសន្លឹមដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្ត​នៅខេត្តជាប់សមុទ្រមួយនេះឱ្យកាន់តែមានភាពកក់ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការ​រៀបចំកសាងផែនៅលើកោះមាន​ដូចជា ផែទេសចរណ៍កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីបំរើឱ្យការដឹកជញ្ជូនភ្ញៀវទេសចរណ៍ឱ្យមានភាពកក់ក្តៅ ដោយសារ​បច្ចុប្បន្នខេត្ត​មានកំពង់ផែទេសចរណ៍នៅលើដីគោកដែលវិនិយោគដោយអ្នកឧកញ៉ា ទៀ វិចិត្រ។

លោកអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងនេះក៏ត្រូវរៀបចំផែទេសចរណ៍អន្តរជាតិសម្រាប់ភ្ញៀវទេសចរតាមនាវាទេសចរណ៍បរទេសដែលនាំភ្ញៀវចូលចតទស្សនកិច្ចនៅខេត្តព្រះសីហនុផង​ដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំឱ្យរៀបចំបង្កើតគណៈកម្មការចំនួនពីរ ក្នុងនោះគណៈកម្មការចុះពិនិត្យ​ការកែលម្អទីតាំងរបស់បងប្អូនអាជីវកម្មនិងគណៈកម្មការមួយទៀត គឺកែលម្អកំពង់ផែទាំងនៅលើគោក និងនៅ​ដែន​កោះជាការប្រមូលផ្តុំ ដើម្បីបម្រើសេវាទេសចរណ៍ឱ្យមានសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរនាពេលខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម