Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជាង ២ ម៉ឺនហិកតានៅខេត្តបាត់ដំបងកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត

បានផុស

នៅ

ចាប់តាំងពីដើមខែសីហាមក គ្រោះរាំងស្ងួតបានកើតឡើងជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបង បើទោះបីជាបច្ចុប្បន្នសំបូរប្រព័ន្ធធារាសាស្ត្រក៏ដោយ ក៏ស្រូវស្រែនៅតែខ្វះខាតទឹកដដែលដោយសារតែមេឃមិនអំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព ហន អភិបាលស្រុកមោងឫស្សីបានមានប្រសាសន៍ថា បើគិតចាប់ពីថ្ងៃទី ១៦ សីហា គឺស្រូវនៅគ្រប់ឃុំទាំង៩ ក្នុងស្រុកមោងឫស្សី បានទទួលរងនូវការក្រៀមស្វិត រហូតមានចំនួន ជាង២មុឺន ហិកតា ដោយកង្វះខាតទឹក។

លោកបានសង្កត់ធ្ងន់ថា ប្រឡាយមេដែលទទួលយកទឹកពីស្ទឹងសង្កែត្រង់ចំណុចកង្ហត គឺពិតជាមានមែន ប៉ុន្តែគ្រាន់តែភូមិសាស្ត្រស្រុកមោង គឺស្ថិតនៅកន្ទុយគេ ហើយខ្ពស់ថែមទៀតដែលធ្វើអោយប្រព័ន្ធទឹកមិនអាចហូរទៅដល់ ព្រោះរយៈចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ត្រូវពលរដ្ឋបូមស្ទាក់យកអស់នៅតាមផ្លូវ។

ម៉្យាងទៀត នៅក្នុងស្រុកមោងឫស្សីក៏មានក៏មានប្រព័ន្ធធារាសាស្ត្រដែរ ដូចជា នៅព្រែកជីក និង ដូនទ្រី ប៉ុន្តែទីតាំងទាំងនេះគ្មានទឹកទាល់តែសោះ ដែលធ្វើអោយស្រូវឡើងព៌ណក្រហមស្ទើរឆេះទៅហើយ ដែលបញ្ហានេះមានរហូតដល់ជាង២មុឺនហិកតា លើឃុំចំនួន៩ ក្នុងស្រុកមោងឫស្សី គិតចាប់ពីថ្ងៃទី១៦ សីហាមក។

លោកអភិបាលស្រុកបានបន្ថែមថា បន្ទាប់មានភ្លៀងធ្លាក់បានប៉ុន្មានមេចុងក្រោយនេះ ស្រូវចាប់ផ្តើមឡើងព៌ណខៀវបន្តិចម្តងៗវិញហើយ ដែលលោកអាចសង្ឃឹមថា វានឹងរស់រានឡើងវិញប្រសិនបើមានភ្លៀងធ្លាក់បន្ថែមទៀត ដោយបច្ចុប្បន្នស្រូវដែលកំពុងប្រឈម និងគ្រោះថ្នាក់ គឺនៅសល់តែចំនួន ២.៤៥៦ ហិកតា ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងឃុំមោង និងឃុំរបស់មង្គល។

នៅក្នុងចំនួនស្រូវដែលត្រៀមខូចខាតនេះ លោកសង្ឃឹមថា អាចរស់បានឡើងវិញ ព្រោះកូនរដូវប្រាំងបានកន្លងផុតទៅហើយ ប៉ុន្តែនៅក្នុងរយៈពេល១០ថ្ងៃទៅមុខ បើគ្មានភ្លៀងធ្លាក់មកបន្ថែមទៀតទេ នោះស្រូវ និងងាប់ជាមិនខាន ហើយអាជ្ញាធរក៏គ្មានមធ្យោបាយដែរដោយសារប្រភពទឹកនៅឆ្ងាយមិនអាចមានវិធីណាទាញយកបាន មានតែរង់ចាំអំណោយផលពីធម្មជាតិតែប៉ុណ្ណោះ៕ 

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម