Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនរក្សាសន្តិភាព និងដឹកនាំប្រទេសឲ្យមានចំណូលមធ្យមកម្រិតខ្ពស់តាមការគម្រោងទុក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្ដេច ចង់ឃើញអ្នកដឹកនាំបន្តវេនបន្សល់ទុកនូវសន្តិភាព និងស្ថេរភាពនយោបាយ និងដឹកនាំកម្ពុជាទៅកាន់ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់តាមការគម្រោងទុក និងឈានទៅដល់ប្រទេសមានចំណូលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ខ្ញុំចង់ឃើញ ២ចំណុច ទីមួយចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយ បន្តរក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយ ឲ្យបានតទៅទៀត នេះជាចំណុចទីមួយជាមូលដ្ឋានគ្រឹះ ឯចំណុចទីពីរ ដែលខ្ញុំចង់ឃើញនោះ គឺសម្រេចឲ្យបាននូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមការគ្រោងទុក ហើយនិងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម