Connect with us

ព័ត៌មានជាតិ

បំណង២យ៉ាងរបស់អ្នកស្រី ប៊ុន ចាន់និមល ក្រោយក្លាយជាសមាជិកគណ:កម្មាធិការប្រឹក្សាISF

បានផុស

នៅ

អ្នកស្រី ប៊ុន ចាន់និមល ដែលជាអ្នកនិពន្ធស្ត្រីដ៏ឆ្នើម និងជាស្ថាបនិកផលិតកម្ម Sastra Film បានប្រាប់ពីបំណង២យ៉ាងរបស់អ្នកស្រី បន្ទាប់ពីក្លាយជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ(ISF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងពិធីប្រកាសតែងតាំងជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អ្នកស្រី ប៊ុន ចាន់និមល បានរៀបរាប់ថា ចាប់តាំងពីអ្នកស្រីស្គាល់អង្គការផ្កាយសមុទ្រមករហូតមកដល់ពេលនេះ គឺមានការរីកចម្រើនជាងមុន មានអគារសិក្សាធំជាងមុន ដែលមានរហូតទៅដល់២សាខា ហើយថែមទាំងអាចជួយសិស្សបានច្រើនជាងមុន រហូតខ្ទង់មួយពាន់នាក់ឯណោះ។ ហេតុដូច្នេះ​ បេសកកម្មបន្តរបស់អ្នកស្រី ក្នុងនាមជាសមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ គឺទី១ ធ្វើយ៉ាងណាជួយឲ្យមានការរីកចម្រើនផ្នែកសប្បុរសជនក្នុងស្រុក ដើម្បីជួយបរិច្ចាគ និងទី២ ចង់ឲ្យអង្គការពង្រីកការជួយសិស្សថ្មីៗបន្ថែមទៀតឲ្យបានកាន់តែច្រើន។

ជាមួយគ្នានោះ អ្នកស្រី ប៊ុន ចាន់និមល ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យអ្នកស្រីចូលជា​សមាជិកគណ:កម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រ នោះ គឺដោយសារតែអ្នកស្រីធ្លាប់បានឆ្លងកាត់នូវការលំបាក ទើបអ្នកស្រីចង់ចែករំលែកបទពិសោធ ជំនាញ ដើម្បីផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្រីក្រ ជាពិសេស លើកទឹកចិត្តពួកគេឲ្យតស៊ូដើរឆ្ពោះទៅរកក្តីស្រមៃ និងមិនបោះបង់ចោល។ ម្យ៉ាងវិញទៀត អ្នកស្រីក៏បានឃើញពីសកម្មភាពដ៏ស្វិតស្វាញរបស់អង្គការ ហើយអង្គការធ្លាប់បានជួយដល់គ្រួសាររបស់អ្នកស្រី។ ជាក់ស្តែង ប្អូនៗរបស់អ្នកស្រី២រូប ក៏ធ្លាប់ជាសិស្សានុសិស្សនៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រផងដែរ។

បច្ចុប្បន្ន កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយកុមារដែលបោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ។ កម្មវិធីនេះ បានបង្កើតថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ។ ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រ ក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារ:សិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង។

ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ បានគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣ ០០០នាក់ក៏ទទួលបានការឧបឧត្តមគាំទ្រ តាមរយ:គម្រោងផ្សេងៗរបស់អង្គការផងដែរ។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ ២០០៦មក អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំងសុខភាព និងកុមារភាព ដែលពួកគេស័ក្តិសមនឹងទទួលបាន។ កិច្ចកាំទ្ររបស់អង្គការនេះ មានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ៤៨ នាទីutes មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម