Connect with us

ព័ត៌មានជាតិ

តើ​មាន​ទំនិញ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​មុខ​ហើយ ដែល​​អាច​នាំ​ចេញ​ទៅ​ចិន​បាន?

បានផុស

នៅ

ផលិតផល​កសិកម្ម​របស់​​កម្ពុជា​ចាប់ផ្តើម​មាន​វត្តមាន​លើ​ទីផ្សារ​ប្រទេសចិន​ជា​បន្តបន្ទាប់។ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ជា​ផលិតផល​កសិកម្ម​ចុងក្រោយ​ ដែល​ប្រទេស​ចិន​ទើប​អនុញ្ញាតិ​ឲ្យ​នាំ​ចូល​បន្ថែម​ទៀត​ពីកម្ពុជា។

​ដោយឡែក​កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ មុខ ទទួលបានការអនុញ្ញាត​​អាច​នាំចេញទៅកាន់ទីផ្សារប្រទេសចិន​ដោយ​ផ្ទាល់។ ផលិផលចំនួន ១១ ​មុខ​នោះ​​រួមមាន៖​ កំពឹស​ទឹកសាប,​ ត្រីប្រា​ធំ, ត្រីប្រា​ខ្ចៅ,​ ខ្យង​ទឹកសាប​ពីរ​ប្រភេទ, អន្ទង់​ទឹកសាប, បង្កង​កណ្តូប​ពីរប្រភេទ, បង្គា​ខ្លឹង,​ បង្គា​ស,​ និង​បង្គាប៉ារ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូង​មី​ក្រៀម គ្រាប់​ស្វាយចន្ទី ចេក ផ្លែ​ស្វាយ ពោត ផ្លែមៀន​ប៉ៃលិន (តាង៉ែន) ត្រី​ប្រា ម្រេច កំពឹស​ទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យង​ទឹកសាប​​ពីរប្រភេទ, អន្ទង់​ទឹកសាប, បង្កង​កណ្តូប​ពីរ​ប្រភេទ, បង្គា​ខ្លឹង,​ បង្គា​ស,​ និង​បង្គាប៉ារ៉ា បង្កង​ប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

នៅក្នុងសន្និសីទ​សារព័ត៌មានស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២២ លោក ងិន ឆាយ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម​បាន​បញ្ជាក់ថា ផលិតផលកសិកម្ម​​កម្ពុជាមុន​អាចឈានដល់ការនាំចេញទៅទីផ្សារចិនបាន គឺត្រូវឆ្លងកាត់កិច្ចចរចាចំនួន ៧ ​ដំណាក់កាល។

​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម ដំណើរការ​នៃការ​ចរចា​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជាទាំង ៧ ដំណាក់កាល​រួម​មាន​៖

១/ការ​ស្នើ​សុំ​បើក​ទីផ្សារ
២/ការ​វាយតម្លៃ​ហានិភ័យសមាសភាព​ចង្រៃ
៣/ការ​ចុះត្រួតពិនិត្យ​ខ្សែច្រវាក់ផលិតកម្ម
៤/ការ​រៀបចំ​សេចក្តីព្រាង​ពិធីសារ និង​ចុះហត្ថលេខា
៥/ការ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ដូចមាន​ចែង​ក្នុង​ពិធីសារ
៦/ការ​ចុះត្រួតពិនិត្យ​មើលលទ្ធផល​នៃការបំពេញលក្ខខណ្ឌតម្រូវ
៧/ការ​សម្រេច​ចិត្ត​បើក​ទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៣ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម