Connect with us

ព័ត៌មានជាតិ

​ភ្លៀងធ្លាក់ច្រើន ធ្វើឱ្យដំឡូងមីខូចគុណភាព ធ្លាក់ចុះទាំងទិន្នផល​ និងតម្លៃ

បានផុស

នៅ

ស្ថានភាពទិន្នផល និងតម្លៃទីផ្សារដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យ​មានការធ្លាក់ចុះដោយសារ​បញ្ហា​អាកាសធាតុធ្លាក់ភ្លៀងដែល​ធ្វើឱ្យ​ដំឡូង​ខូចគុណភាពនៅឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នាង សុត កសិករដាំដំឡូងមី នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់ថា លោកមានដាំដំឡូងមីប្រមាណ ៥០ ហិកតា ​ខណៈទិន្នផលនៅឆ្នាំនេះ ធ្លាក់ចុះជិតពាក់កណ្ដាល ​រីឯតម្លៃក៏ធ្លាក់ចុះដូចគ្នាដែរ ដោយសារបញ្ហាអាកាសធាតុធ្លាក់ភ្លៀងច្រើន​ធ្វើឱ្យដំណាំខូចគុណភាព។

ពីមុនលោកថា ក្នុង១ ហិកតា ប្រមូលផលបានពី ៣០ ទៅ ៣៥ តោន ខណៈបច្ចុប្បន្នលោក​ប្រមូលបានត្រឹមជាង ១០ តោនប៉ុណ្ណោះ។ តម្លៃលក់ចេញបច្ចុប្បន្នធ្លាក់ចុះ ចន្លោះពី ២៥០ រៀល ដល់ ២៨០ រៀល ខណៈនៅខែប្រាំងលក់បានក្នុងតម្លៃ ​៤០០ រៀល។

​លោក នាង សុត ប្រាប់ថា នៅឆ្នាំនេះ ការទូទាត់លើការចំណាយលើរបរដាំដំឡូងមីមិនរួចខ្លួននោះទេ ​ខណៈកសិករមួយចំនួនទៀត​ក៏ត្រូវខាតបង់ផងដែរ។

ទោះយ៉ាងណា របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២៣ ការនាំចេញផលិតផលដំឡូងមីពីកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជាប្រាក់ជាង ៣៣៩ លានដុល្លារ កើនឡើងជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ 

​ផលិតផលដំឡូងមីរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ដែលជាទីផ្សារចម្បងបំផុតសម្រាប់ប្រជាកសិកររស់នៅជាប់ព្រំដែនប្រទេសទាំង២នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ភ្នំសំពៅ
សន្តិសុខសង្គម៤៧ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម