ព័ត៌មានជាតិ
ប័ណ្ណរឹងគម្រោងទី ១ បន្ទាយស្រី ជាង ២ ម៉ឺនប្លង់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់ផ្ដើមប្រគល់ជូនអតិថិជន ចាប់ពីពេលនេះតទៅ
បុរី ឡេង ណាវ៉ាត្រា បានចាប់ផ្ដើមប្រគល់ប័ណ្ណរឹងគម្រោងទី១ បន្ទាយស្រី ស្ថិតនៅខេត្តសៀមរាប ជាង ២ម៉ឺនប្លង់ ជូនអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅហើយ។

ម្ចាស់គម្រោងទី១ បន្ទាយស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃចន្ទ ទី២១ ខែសីហានេះ បានចេញមកជូនដំណឹងដល់អតិថិជនយ៉ាងដូច្នេះថា ៖ គោរពជម្រាបជូនដំណឹងដល់បងប្អូនអតិថិជនចំពោះប័ណ្ណរឹង គម្រោងទី១ បន្ទាយស្រីជាង ២ម៉ឺនប្លង់ ចាប់ផ្ដើមប្រគល់ជូនអតិថិជនចាប់ពីពេលនេះតទៅហើយ។

ជាមួយគ្នានេះ សម្រាប់ការយឺតយ៉ាវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមអំពាវនាវចំពោះអតិថិជននៅគម្រោងផ្សេងទៀត មេត្តាខន្តី អភ័យទោស ហើយបុរី នឹងប្រគល់ជូនបន្តបន្ទាប់ទៀតនៅពេលក្រោយ។

សូមជម្រាបជូនថា គម្រោងទី១ ខេត្តសៀមរាប ស្រុកបន្ទាយស្រីនេះ បុរីឡេង ណាវ៉ាត្រា ដាក់បង់រំលស់មួយខែ ៣០ដុល្លារប៉ុណ្ណោះ ហើយអាចចូលសង់ផ្ទះបានភ្លាមៗ កម្មសិទ្ធិប្លង់រឹងថែមទៀតផង៕






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា