ព័ត៌មានជាតិ
តើវិស័យដឹកជញ្ជូនប្រឈមនឹងផលវិបាកអ្វីខ្លះ នៅពេលប្រេងបន្តហក់ឡើងថ្លៃ?
វិស័យដឹកជញ្ជូនបាននិងកំពុងប្រឈមបញ្ហាធ្លាក់ចុះចំណូល នៅពេលដែលតម្លៃប្រេងហក់ឡើងថ្លៃជាបន្តបន្ទាប់។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា មើលឃើញថា បើទោះបីជាបច្ចុប្បន្ននេះ តម្លៃប្រេងឡើងថ្លៃយ៉ាងណា ប៉ុន្តែមិនទាន់ឈានដល់ចំណុចប្រកាសអាសន្ននៅឡើយ។ តែទោះយ៉ាងណា ការឡើងថ្លៃនេះ ត្រូវតែប៉ះពាល់ដល់វិស័យផ្សេងៗ ជាពិសេសវិស័យដឹកជញ្ជូន។
លោកបានបន្តដូច្នេះថា« ជាទូទៅនៅពេលដែលមានការឡើងថ្លៃប្រេង វិស័យដឹកជញ្ជូនត្រូវតែប្រឈមហើយ មានន័យថា ជាធម្មតាគាត់ធ្លាប់ចំណេញច្រើនពីសេវាដឹកជញ្ជូន បែរជាធ្លាក់ចុះចំណូលវិញ ព្រោះការឡើងថ្លៃប្រេង»។ បើតាមលោក ចាន់ដារ៉ា ការឡើងថ្លៃប្រេងនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនទេ វិស័យផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ ដូចជា នៅតាមរោងចក្រ សហគ្រាសជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនឌរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កត្ដាដែលនាំឱ្យថ្លៃប្រេងកើនឡើង ដោយសាតែការផ្គត់ផ្គង់ប្រេងឆៅលើសកលលោកត្រូវបានកាត់បន្ថយពីបណ្ដាប្រទេស OPEC និងប្រទេសរុស្សី។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានផ្ដល់ជាយុទ្ធសាស្រ្តទប់ស្កាត់ការឡើងថ្លៃប្រេងនាពេលអនាគតដូច្នេះថា «រដ្ឋាភិបាលគួរពិចារណា លើការសហការជាមួយវិយ័យឯកជន ក្នុងការបង្កើតកន្លែងស្ដុបប្រេងឱ្យធំជាអតិបរមា ដើម្បីទិញប្រេងរក្សាទុក នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ ដោយកុំទាន់បញ្ចេញនៅក្នុងទីផ្សារ។ ពេលណាដែលមានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិអ្វីផ្សេងផ្ទុះឡើង ពេលនោះយើងអាចបញ្ចេញប្រេង ដើម្បីរក្សាស្ថិរភាពថ្លៃក្នុងរយៈពេលមួយ សម្រាប់តម្លៃប្រេងសាំងទីផ្សារក្នុងនៅស្រុក»។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍ទី៣ ខែ សីហានេះ ប្រេងម៉ាស៊ូត បន្តរក្សាតម្លៃដដែល ៤៧០០រៀល ក្នុងមួយលីត្រ បន្ទាប់ពីហក់ឡើងខ្លាំងកាលពីសប្តាហ៍មុន។ ប៉ុន្តែតម្លៃប្រេងសាំង បានបន្តឡើង ១០០រៀលបន្ថែមពីតម្លៃដើម ពោលគឺ តម្លៃលក់រាយក្នុងសប្តាហ៍នេះ ៤៦៥០រៀល ក្នុងមួយលីត្រ។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ សីហានេះ។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕
អន្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី