Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់ឱ​សានុ​វាទឲ្យពលរដ្ឋរុះរើសំ​ណង់មុនថ្ងៃ​២៨ដំណាច់ខែកុម្ភៈ

បានផុស

នៅ

អាជ្ញាធរក្រុងព្រះសីហនុ បានចេញលិខិតមួយ ដាក់ឱសានុវាទ ឲ្យប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវសាធារណៈ និងកំពុងធ្វើអាជីវកម្ម នៃវិថី ៧ មករា ផ្លូវលេខ ២០០ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងងព្រះសីហនុ ត្រូវរុះរើសំណង់ផ្សេងៗ ចេញឲ្យបានមុនថ្ងៃទី២៨ខែកម្ភៈឆ្នាំ២០២១ខាងមុខនេះ។

កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានប្រកាស ២លើករួចហើយឲ្យប្រជាពលរដ្ឋរុះរើចេញ ប៉ុន្តែរហូតមកដល់ពេលនេះ មានម្ចាស់សំណង់មួយចំនួនមិនទាន់បានរុះរើ បើទោះបីជាមានមួយចំនួនបានរុះរើហើយក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតជូនដំណឹង ដែលចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានអនុវត្តតាមផ្លុវច្បាប់ ប្រសិនបើប្រជាពលរដ្ឋ ដែលរស់នៅលើដងវិថីនោះ មិនប្រមរុះរើចេញ ហើយថានិងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ។

លោក គួច ចំរើន បញ្ជាក់ថា គម្រោងស្ថាបនាវិថី ៧ មករា ក្រុងព្រះសីហនុ ត្រូវបានអនុវត្តនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបាន​អូសបន្លាយរហូតដល់បច្ចុប្បន្ន ដោយសារតែប្រជាពលរដ្ឋម្ចាស់អាជីវកម្មមួយចំនួនទាំងនោះ មិនបានរើចេញតាមការណែនាំរបស់អាជ្ញាធរ។

លោកថាការប្រកាសលើកទី៣នេះ គឺជាការដាក់ឱសានុវាទលើកចុងក្រោយ ហើយព្រមានអនុវត្តតាមច្បាប់ នឹងដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ នឹងពិន័យប្រាក់ ពី ១ សែន ទៅ ២ លានរៀល។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ធ្លាប់ប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវសាធារណៈ​លើផ្លូវ៧មករានេះមានប្រមាណ១៥៣គ្រួសារស្មើនឹង១២៨ខ្នផ្ទះ។

ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រនិងអ្នករស់នៅលើទីតាំងផ្លូវនោះពិតប្រាកដតែចំនួន២៥គ្រួសារទេហើយក្រៅពីនេះសុទ្ធតែអ្នករស់នៅកន្លែងផ្សេងតែពួកគាត់បានជួលឲ្យខ្មែរនិងជនបរទេសធ្វើអាជីវកម្មនិងរកស៊ីបន្ត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

កម្មការិនី
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

Sokha Hotels

ព័ត៌មានពេញនិយម