Connect with us

ព័ត៌មានជាតិ

មន្រ្តីនគរបាលជាតិ៧៤នាក់មកពីវៀតណាមមានសុខភាពល្អធម្មតាទេ

បានផុស

នៅ

លោកជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ មករានេះថា មន្រ្តីនគរបាលជាតិចំនួន៧៤នាក់ ជាសិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារដែលទើប​វិល​ត្រឡប់មកពីប្រទេសវៀតណាមកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃមានសុខភាពល្អធម្មតាមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ដោយឡែកចំពោះមន្ត្រី២នាក់ ដែលមានអាការៈក្តៅខ្លួន ក្អកផ្តាសាយដែលធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ភូនោះក៏មានសុខភាពល្អដែរ។លោកបានបន្តទៀតថា ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានយកសំណាកមន្ត្រីទាំង៧៤នាក់ទៅធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយកាលពីម្សិលមិញហើយលទ្ធផលនឹងដឹងនៅយប់នេះ។

លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានបន្ថែមថា យើងត្រូវយកសំណាក់ពីពួកគាត់ចំនួន២ដងហើយ បើសិនលទ្ធផលតេស្តអវិជ្ជមានទើបយើងអនុញ្ញឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ លោកបានបន្តថាក្នុងចំណោម៧៤នាក់នោះយើងបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលបាវិតចំនួន១៨នាក់នៅមណ្ឌលចត្តាឡីស័កនៅស្វាយរៀងចំនួន៥០និង២នាក់ទៀតធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ភូ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត កែ រដ្ឋាបានអំពាវនាវដល់និស្សិតខ្មែរដែលកំពុងរៀននៅវៀតណាមកុំអាលទាន់​វិលត្រឡប់មកស្រុកនាពេលចូលឆ្នាំនេះសូមបន្តស្នាក់នៅវៀតណាមនិងនៅលេងនៅវៀតណាមសិនទៅកុំមកស្រុកដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺនេះក្នុងសហគមន៍ ។

មន្រ្តីនគរបាលជាតិ៧៤នាក់នោះដឹកនាំដោយលោកវរសេនីយ៍ឯក អុល សុភ័ក្រ្ត នាយការិយាល័យផែនការ នៃនាយកដ្ឋានបុគ្គលិកបានធ្វើដំណើរពីប្រទេសវៀតណាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ចូលមកប្រទេសកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួត និងពន្ធនាគារ នៅមហាវិទ្យាល័យតម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម