ព័ត៌មានជាតិ
កម្ពុជាមានក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសជាង ១០០ក្រុមហ៊ុន
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមាន ទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅតាមបណ្តាប្រទេសនានាជាដៃគូចំនួន ១០៣ក្រុមហ៊ុន។ បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងនោះមានទីភ្នាក់ងារចំនួន ១០៣ក្រុមហ៊ុនអនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។

ទីភ្នាក់ងារចំនួន ៤៣ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីភ្នាក់ងារចំនួន ១១ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ទីភ្នាក់ងារចំនួន ២២ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសសឹង្ហបុរី។

ទីភ្នាក់ងារចំនួន ៩៥ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ី ទីភ្នាក់ងារចំនួន ៤១ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសកាតា ទីភ្នាក់ងារចំនួន ៤១ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសគុយវ៉ែត និងទីភ្នាក់ងារចំនួន ៩៧ក្រុមហ៊ុន អនុញ្ញាតឱ្យជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសថៃ។

ក្រសួងការងារបានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជី គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់។ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 089 957 789 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង ២៥រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរកំពុងធ្វើការ និងកម្មសិក្សាការីនៅក្រៅប្រទេសប្រមាណ ១លាន ៣សែននាក់ ក្នុងនោះនៅប្រទេសថៃច្រើនជាងគេ មានប្រមាណ ១លាន ២សែននាក់៕
អត្ថបទ៖ សំអឿន

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល