ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ តំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាកិត្តិយស តែក៏ជាអម្រែក
ក្រោយទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧នេះ លោក ប៉ែន បូណា បានបង្ហាញអារម្មណ៍ថា តាមរយៈតំណែងជាន់ខ្ពស់នេះ គឺជាមហាកិត្តិយស ប៉ុន្តែ ក៏ជាអម្រែកដ៏ធ្ងន់សម្រាប់រូបលោកដែរ។

បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដល់ឥស្សរជនចំនួន ២៩រូប ដែលក្នុងនោះ ក៏មានអតីតប្រធានក្លិបអ្នកកាសែត លោក ប៉ែន បូណា ម្នាក់ផងដែរ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ លោក ប៉ែន បូណា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃកម្ពុជាដែលបានប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យតែងតាំងមុខតំណែងដល់រូបលោក ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានផ្តល់សេចក្តីទុកចិត្តមកលើរូបលោក ក្នុងការបម្រើរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
លោក ប៉ែន បូណា បានចាត់ទុកតំណែងនេះ គឺជាមហាកិត្តិយស ប៉ុន្តែ ទន្ទឹមនឹងនោះក៏ជាអម្រែកដ៏ធ្ងន់។ តែទោះជាយ៉ាងណា លោក ប៉ែន បូណា បាទប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើរាជរដ្ឋាភិបាល ក៏ដូចជាបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យស័ក្តិសមនឹងការទុកចិត្តរបស់ថ្នាក់ដឹកនាំ។
បើតាមការបង្ហើបឱ្យដឹងដោយសម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មាន នៅវិមានសន្តិភាព លោក ប៉ែន បូណា ក៏នឹងក្លាយជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា