Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីថ្មី​ក្រសួង​សាធារណការ​ ប្តេជ្ញា​​យក​ចំណេះ ជំនាញ និងបទពិសោធន៍​​​បម្រើ​ជាតិ​​ឲ្យ​​អស់​ពី​សមត្ថភាព

បានផុស

នៅ

ក្រោយទទួល​តំណែង​ជា​​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បាន​ប្រកាស​នឹង​ប្រើ​ចំណេះជំនាញ និងបទពិសោធន៍បន្ត​ដឹកនាំ​​អភិវឌ្ឍ​​វិស័យ​សាធារណការ​ឲ្យ​រីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​សារបង្ហោះ​នៅព្រឹកនេះ លោក ប៉េង ពោធិ៍នា ​បានលើកឡើងថា ក្រោយ​បានរៀនសូត្រនិងចូលរួមអនុវត្តការងារ​ជាមួយ​ថ្នាក់ដឹកនាំជា​រៀមច្បងអស់រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន លោក​នឹង​ប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តក្នុងការ​បន្តអភិវឌ្ឍវិស័យសាធារណរការ​ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​កាន់តំណែង​ជារដ្ឋមន្ត្រីបន្តវេន​ លោក​សង្ឃឹមនិងជឿជាក់ថា ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការក្រសួងនឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ​ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនរាជរដ្ឋាភិបាលនិងជាប្រយោជន៍ដល់សាធារណជន។

លោក ប៉េង ពោធិ៍​នា ស្ថិត​ក្នុង​ចំណោមរដ្ឋមន្រ្តី​បន្ត​វេន​ដែល​រដ្ឋាភិបាលនីតិកាលទី ៧ ជ្រើសតាំងទៅ​​ដឹកនាំនៅ​ក្រសួងសាធារណការនិងដឹកជញ្ជូនជំនួស​លោក ស៊ុន ចាន់ថុល។ លោក​រដ្ឋមន្រ្តី​ត្រូវ​បានគេ​ដឹ​ង​ថា ជា​កូនប្រុស​សម្តេច​កិត្តិសង្គបណ្ឌិត ម៉ែន សំអន អតីត​រដ្ឋមន្រ្តីក្រសួង​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

មុន​ឡើង​ជារ​ដ្ឋមន្រ្តីនៅ​ក្រសួង​សាធារណការនិងដឹកជញ្ជូនជំនួស​លោក ស៊ុន ចាន់ថុល លោក ប៉េង ពោធិ៍​នា កាន់​តំណែង​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​សាធារណការនិងដឹកជញ្ជូន​អស់រ​យៈពេល ៧ ឆ្នាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម