Connect with us

ព័ត៌មានជាតិ

រកឃើញកូនសត្វត្រយងយក្ស ២ក្បាលក្នុងសម្បុក លើដើមឈើ

បានផុស

នៅ

កូនសត្វត្រយងយក្សចំនួន ២ក្បាលត្រូវបានរកឃើញក្នុងសម្បុកលើដើមឈើ នៅតំបន់ការពារសំបុកសត្វស្លាប ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមការឲ្យដឹងរបស់ក្រុមការងារគម្រោងរេដបូក កែវសីម៉ា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំខេត្តមណ្ឌលគិរីបានរកឃើញសារជាថ្មីនូវកូនសត្វបក្សីត្រយងយក្សមួយសម្បុក ដែលមានកូនត្រយងយក្សចំនួនពីរក្បាល និងត្រយងយក្សជំទង់ពីរក្បាល នៅក្នុងរដូវបង្កកំណើតរបស់វា។ កូនបក្សីត្រយងយក្សទាំងពីរនេះ បានញាស់ធំធាត់ និងអាចហើរចេញពីសម្បុកបាននាពេលឆាប់ៗខាងមុខនេះ។

ត្រយងយក្ស គឺជាបក្សីតំណាងអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា ហើយវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលចំនួនរបស់វាត្រូវបានប៉ាន់ប្រមាណថានៅសល់ក្នុងព្រៃធម្មជាតិត្រឹម ២០០ ទៅ ៣០០ ក្បាលតែប៉ុណ្ណោះ។​ ក្នុងនោះផងដែរកម្ពុជា គឺជាប្រទេសដែលមានចំនួនសត្វត្រយងយក្សច្រើនជាងគេបំផុត ស្មើនឹង៩០% នៃចំនួនសរុបលើពិភពលោក។ បច្ចុប្បន្ន បក្សីដែលជានិមិត្តរូបរបស់កម្ពុជានេះ កំពុងទទួលរងការគំរាមកំហែងយ៉ាងច្រើនពីសកម្មភាពនានារបស់មនុស្ស ដូចជាការកាប់បំផ្លាញទីជម្រក ការបង្កសំឡេងរំខាន ការបរបាញ់ និងការដាក់អន្ទាក់ខុសច្បាប់ជាដើម។

ហេតុដូច្នេះ ក្រុមការងារគម្រោងរេដបូក កែវសីម៉ា និងក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំខេត្តមណ្ឌលគិរី អំពាវនាវឲ្យចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសត្វបក្សីនិមិត្តរូបនេះ ក៏ដូចសត្វព្រៃផ្សេងទៀត តាមរយៈការមិនបរិភោគសាច់សត្វព្រៃ មិនដាក់អន្ទាក់ មិនកាប់ព្រៃឈើ និងមិនកាប់រានដីព្រៃខុសច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម