ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា ជួយជ្រោមជ្រែងការចូលអានព្រីមៀមមិនគិតថ្លៃ សម្រាប់គ្រូបង្រៀននិងកម្មករ-កម្មការិនីទូទាំងប្រទេស
ដោយមានការជ្រោមជ្រែងពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ នៅក្នុងយុទ្ធនាការដ៏ធំមិនធ្លាប់មានមួយ ម្ចាស់គេហទំព័រ meysansotheary.com បានប្រកាសផ្តល់ឥតគិតថ្លៃលើមាតិកាព្រីមៀម ដែលជាមាតិការឿងដ៏ល្អកំពុងល្បី មានរាប់រយចំណងជើង ជូនចំពោះគ្រូបង្រៀនទូទាំងប្រទេស មិនថាផ្នែកសាលារដ្ឋឬក៏ឯកជន។

មិនត្រឹមតែប៉ុណ្ណោះ កម្មការិនីកម្មករក៏ទទួលបាននូវលក្ខខណ្ឌដ៏ពិសេសនេះ គឺអានមិនគិតថ្លៃពេញមួយឆ្នាំដូចៗគ្នា។
នៅក្នុងបទសម្ភាសន៍មួយអ្នកនិពន្ធម៉ីសន សុធារី បានលើកឡើងថា “ខ្ញុំមានបំណងជាយូរមកហើយ ថាត្រូវធ្វើអ្វីម្យ៉ាងដើម្បីជាការតបស្នងទៅដល់គ្រូបង្រៀនរបស់ខ្ញុំ។ ខ្ញុំអាចសរសេរតួអក្សរនីមួយៗរហូតដល់ក្លាយជាឃ្លាពេញលេញ មានបែបបទណែងណង មានអត្ថន័យ អត្ថរូបនិងអត្ថរស មានគេហៅថាជាអ្នកនិពន្ធ មានឈ្មោះតិចតួច គឺជាញើសឈាម កម្លាំងកាយពលកម្ម កម្លាំងចិត្តដែលលោកគ្រូអ្នកគ្រូរបស់ខ្ញុំបានខិតខំបង្ហាត់បង្រៀនតាំងពីក្មេង”។
ឥឡូវនេះជាការតបស្នងក្រុមការងារ meysansotheary.com បានសម្រេចចិត្តថា នឹងជូនគណនេយ្យនៃការចូលអានមិនគិតថ្លៃ ចំពោះគ្រូបង្រៀនទូទាំងប្រទេស។
អ្នកស្រីបន្ថែមទៀតដែរថា ដោយឃើញថា បញ្ហាព័ត៌មានក្លែងបន្លំ និងមាតិកាឥតគុណតម្លៃ កំពុងកើនមានច្រើននៅលើបណ្ដាញសង្គម បង្កាត់ចលាចលគំនិត ភាពតានតឹង ហើយមានអ្នកចំណាយពេលច្រើនហួសហេតុទៅលើបណ្ដាញមួយនោះ ដូច្នេះក៏បន្ថែមក្រុមកម្មករកម្មការិនីមួយក្រុមទៀត ដែលមានសិទ្ធិទទួលការអានមិនគិតថ្លៃពេញ១២ខែ ដើម្បីឲ្យគាត់រៀនសិក្សាពីសារៈសំខាន់នៃការអាន។
«យ៉ាងហោចណាស់ យើងមានអ្នកនិពន្ធពីរបីរូបដែលមានប្រភពចេញមកពីក្រុមកម្មករ-កម្មការិនី! ខ្លះក្នុងនោះផងដែរ បានក្លាយទៅជាអ្នកនិពន្ធ ដោយសារតែគាត់ចូលចិត្តការអាន តស៊ូអាន ដែលជាធម្មតាការអានបង្កើនចំណេះ បណ្ដុះនិងបំផុសនូវស្មារតីនៃការចាប់ផ្ដើមសរសេររបស់គាត់! គាត់សរសេរបានល្អទៀត!»
អ្នកនិពន្ធម៉ីសនសុធារី បានបង្កើតឡើងនូវមាតិកា meysansotheary.com ដែលជាវេទិកាអានប្រលោមលោកឌីជីថលដ៏ជោគជ័យមួយនៅកម្ពុជា ក្នុងនោះមានមាតិកាមួយចំនួនអ្នកចង់អានតម្រូវឱ្យបង់ប្រាក់និងមាតិកាខ្លះអានដោយមិនគិតថ្លៃ។
ជាទូទៅ ទៅមាតិកាបង់ប្រាក់ឬព្រីមៀម គឺបង្កប់ទៅដោយរឿងឬសៀវភៅអនឡាញ ដែលបានជាវពីអ្នកនិពន្ធល្បីៗមានតម្លៃខ្ពស់ រួមជាមួយស្នាដៃរបស់អ្នកស្រីផ្ទាល់។ ចំណែកអានមិនគិតថ្លៃ គឺជាស្នាដៃរបស់ប្អូនៗយុវវ័យជំនាន់ថ្មី។
នៅក្នុងការអានព្រីមៀមនេះ អ្នកអានតម្រូវឲ្យបង់ប្រាក់ចំនួនមួយម៉ឺនប្រាំពាន់រៀលនៅក្នុងមួយខែ ស្មើនឹងប្រាំរយរៀលក្នុងមួយថ្ងៃ ឬដប់ម៉ឺនរៀលក្នុងមួយឆ្នាំ ដូច្នេះតម្លៃដប់ម៉ឺននេះគឺ ផាត់ចោលទាំងស្រុងសម្រាប់មិត្តអ្នកអានណាដែលមកចុះឈ្មោះហើយមានកាតជាគ្រូបង្រៀនឬមួយជាកម្មករកម្មការិនីរោងចក្រ ។ នៅពេលសួរអំពីអ្នកសារព័ត៌មាន អ្នកស្រីយល់ស្របថា អ្នកសារព័ត៌មានទូទាំងប្រទេសនឹងទទួលបាននូវលក្ខខណ្ឌនេះផងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល អ្នកនិពន្ធ ម៉ីសន សុធារី បានធ្វើសកម្មភាពសង្គមជាច្រើនដោយអ្នកស្រីបានចំណាយញើសឈាមពេលវេលានិងថវិកាផ្ទាល់ខ្លួន ក្នុងការបណ្ដុះបណ្ដាលអ្នកនិពន្ធជាច្រើនជំនាន់ថែមទាំងរហូត ដល់ទទួលយកស្នាដៃនិងផ្តល់រង្វាន់ជូនជារៀងរាល់ខែ។
អ្នកស្រីបញ្ជាក់ថា មានសប្បុរសជនជាច្រើន បានរួមចំណែកលើការងារនេះព្រោះស្រលាញ់វិស័យអំណាន ដែលក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ បានចូលរួមជ្រោមជ្រែងជាដរាបមកទើបអាចដំណើរការបាន។
គួរបញ្ជាក់ដែរថា នេះគឺជាសកម្មភាពសង្គមលើកកម្ពស់វិស័យអំណានដ៏ធំមួយ ដែលមិនធ្លាប់មាន ដែលអ្នកស្រីសង្ឃឹមថា នឹងនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅក្នុងរវាងរយៈពេលប្រាំឆ្នាំទៅមុខទៀត។ «ខ្ញុំយល់ថា កាលណាមានការអានច្រើន អ្នកនិពន្ធនិងលេចចេញពីក្រុមអ្នកអានកាន់តែផុលផុសថែមទៀត ដើម្បីជួយជ្រោមជ្រែងដល់វិស័យនេះ»។
អ្នកនិពន្ធ ម៉ីសនសុធារី ត្រូវបានគេស្គាល់ច្រើនតាមរយៈប្រលោមលោកទំនើបកម្ម និងតថភាពនៃដំណើរសង្គម បង្កប់ជាមួយខ្លឹមសារអប់រំ ទេពកោសល្យពិបាកស្មានលើគ្រប់ស្នាដៃ។ ជានិច្ចជាកាលអ្នកអានរបស់គាត់ តែងតែជក់ចិត្តស្លុងក្នុងបណ្តាបទពិពណ៌នា ប្រៀបដូចកំពុងស្ថិតនៅក្នុងហេតុការណ៍។ អ្នកនិពន្ធរូបនេះបានកសាងកេរ្តិ៍ឈ្មោះជាមួយសាច់រឿងស៊ើបអង្កេត ឧក្រិដ្ឋកម្ម ដោយប្រើនាមប៉ាកា #សុភាប្រុស ផ្សាយចេញនូវកម្រងវណ្ណកម្មមិនរុះរោយ ដូចជា #ម៉ោង១២អាធ្រាត្រនៅសង្កាត់លេខមួយ #ស្ទូឌីយោលេខ៣ #BlankblackPicture #សំណុំឯកសារZ22 #គម្រោងការ២០៣៥.ល។
គាត់ក៏ត្រូវបានទទួលស្គាល់ខ្លាំងឡើង សម្រាប់និទានជីវិតនិងមនោសញ្ចេតនាជ្រាលជ្រៅ កក់ក្តៅមានជាអាថ៌ #កិច្ចសន្យាស្នេហាយើង #ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ #អធិរាជបេះដូង #ស្រទន់មន្តស្នេហ៍ #បេះដូងមេគង្គ និង #ស្រលាញ់បងជ្រៅជាងសមុទ្រ។
ចំនែកអ្នកដែលមានបំណងចង់អានសៀវភៅទស្សនៈ អាចរកជាវចំណងជើងធំពីររបស់អ្នកស្រីម៉ីសនសុធារី គឺ #ពេលវេលា #ការឈឺចាប់ និង #ទម្រាំក្លាយជាអ្នកនិពន្ធ។ មានប្រលោមលោកពិសេសពីរខ្សែរទៀតដែលអ្នកនិពន្ធរូបនេះ យកបានបេះដូងវ័យជំទង់គឺ #ស្នាមសាក់រូបខ្លា និង #ថ្ងៃណាមួយ BL។
ក្រៅពីកម្រងវណ្ណកម្មខាងលើ លោកអ្នកក៏អាចរកជាវឬចូលអានកម្រងប្រលោមលោករន្ធត់ព្រឺព្រួចរបស់អ្នកស្រី #ម៉ីសនសុធារី ដែលប្រើនាមប៉ាកា #ពេជ្របណ្ឌិត ដូចជា #អាគមបរព្រៃ #ផ្ទះគ្រូទាយ #អ្នកសម្បួរជួរ #របៀនងងឹត #តួស្រីក្នុងរឿងព្រេង #សីម៉ាអំបោះលឿង #គាថាបុរាណ #យប់ទី៣១ ។ល។





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?