ព័ត៌មានជាតិ
ប្រវត្តិសាស្ត្រ ខេត្តកំពង់ឆ្នាំង មានគម្រោងវិនិយោគធំបំផុតមិនធ្លាប់មាន
ការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនៅស្រុកកំពង់លែង ជាគម្រោងវិនិយោគដ៏ធំបំផុតនៅខេត្តកំពង់ឆ្នាំង។
លោក ហង្ស ពិសី នាយកទីចាត់ការផែនការនិងវិនិយោគ នៃសាលាខេត្តកំពង់ឆ្នាំងបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគធំៗជាច្រើន ខណៈដែលគម្រោងអភិវឌ្ឍកំពង់ផែពហុបំណងជាគម្រោងវិនិយោគធំបំផុតក្នុងខេត្ត។

លោកឲ្យដឹងថា ការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនៅស្រុកកំពង់លែង ចាត់ទុកជាប្រវត្តិសាស្រ្តសម្រាប់ខេត្តកំពង់ឆ្នាំង។ តាមរយៈគម្រោងវិនិយោគនេះបានជួយលើកមុខមាត់ដល់ខេត្តកំពង់ឆ្នាំងទាំងមូល ក៏ដូចជាបានជួយអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងជីវភាពល្អប្រសើរ។
លោក ហង្ស ពិសី បន្តថា ក្រៅពីគម្រោងវិនិយោគវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម ខេត្តទទួលបានគម្រោងវិនិយោគផ្សេងទៀតដូចជាការបង្កើតរោងចក្រ សហគ្រាស ប៉ុន្តែទំហំនៃការវិនិយោគមិនធំដូចគម្រោងអភិវឌ្ឍសាងសង់កំពង់ផែពហុបំណងនៅស្រុកកំពង់លែងដែលចាយទុនរយលានដុល្លារ។

សក្តានុពលរបស់ខេត្តកំពង់ឆ្នាំងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែងមានទាំងផ្លូវទឹក ផ្លូវដែក និងផ្លូវគោក។ លោក ហង្ស ពិសី បានលើកឡើងថា នៅពេលខាងមុខនៅពេលស្ពានឆ្លងកាត់ដៃទន្លេតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទាក់ទាញការវិនិយោគបន្ថែមទៀត។
គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាគម្រោងវិនិយោគដ៏ធំលើកដំបូងនៅខេត្តកំពង់ឆ្នាំងដែលចាយទុនវិនិយោគជាង ៣០០ លានដុល្លារ។ គម្រោងនេះមានទីតាំងស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងលើផ្ទៃដីទំហំជាង ១០០ហិកតា។ ក្នុងគម្រោងមានការអភិវឌ្ឍកំពង់ផែដឹកជញ្ជូនទំនិញ មណ្ឌលសន្និធិប្រេង រមណីយដ្ឋានទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស។
បើតាមលោក ហង្ស ពិសី គម្រោងសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនៅស្រុកកំពង់លែងមកដល់ពេលនេះសម្រេចបានជាង ៥០ ទៅ ៦០ ភាគរយ៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


