ព័ត៌មានជាតិ
ចាយពេលជាង ១០ ឆ្នាំ អាជីវកម្មគ្រួសារមួយ ក្លាយជាសហគ្រាសផលិតទឹកត្រីមានសុវត្ថិភាព ទទួលស្គាល់ពីក្រសួងស្ថាប័ននានា
នៅអំឡុងឆ្នាំ ២០១០ សហគ្រាសផលិតទឹកត្រី នី អៀងណេង បើកអាជីវកម្មផលិតទឹកត្រីជាលក្ខណៈគ្រួសារ តែក្រោមការខិតខំពង្រឹងពីគុណភាព រសជាតិ សុវត្ថិភាព មកដល់ឆ្នាំ២០២៣ ក្លាយទៅជាសហគ្រាសផ្គត់ផ្គង់ទឹកត្រីមានដែលស្តង់ដាសុវត្ថិភាព មានការទទួលស្គាល់ពីក្រសួងស្ថាប័ននានា។

លោកស្រី គ្រុយ គឹមអៀង ម្ចាស់សិប្បកម្មផលិតទឹកត្រីសញ្ញារូបត្រីមាស ២ បានឱ្យ «កម្ពុជាថ្មី» ដឹងថា កត្តាមួយដែលជំរុញឱ្យអ្នកស្រីចាប់យកការផលិតទឹកត្រីមកធ្វើជាអាជីវកម្ម ដោយសារយល់ថាប្រជាជនកម្ពុជាស្ទើរ ៩៨ ភាគរយមានតម្រូវការប្រើប្រាស់ទឹកត្រីប្រចាំថ្ងៃសម្រាប់ធ្វើម្ហូប ហើយអ្នកស្រីមានជំនឿថាតម្រូវការទឹកត្រីនៅលើទីផ្សារក៏នឹងកើនខ្ពស់ផងដែរ។
ក្នុងពេលបើកដំណើរការដំបូង អាជីវកម្មផលិតទឹកត្រី នី អៀងណេង មិនប្រើប្រាស់កម្មករពីក្រៅទេក្រៅពីសមាជិកក្នុងគ្រួសារ។ ដោយសារការគាំទ្រហើយចំណូលបន្តកើនឡើង បានធ្វើឱ្យអាជីវកម្មបានពង្រីកខ្លួនបន្តិចម្ដងៗរហូតក្លាយជាសហគ្រាសមួយ។


លោកស្រី គ្រុយ គឹមអៀងបានបញ្ជាក់ថា ផលិតតកម្មទឹកត្រី នី អៀងណេង យកចិត្តទុកដាក់លើគុណភាព ទាំងរសជាតិ ការវេចខ្ចប់ មានទាំងការធ្វើតេស្តនៅខាងឡាបូ ដើម្បីបញ្ជាក់សុវត្ថិភាពពីមួយដំណាក់កាលទៅមួយដំណាក់កាល ធ្វើយ៉ាងណាឱ្យត្រូវតាមស្តង់ដារដែលបានកំណត់។ មិនតែប៉ុណ្ណោះ រាល់បុគ្គលិកដែលធ្វើការសុទ្ធតែត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល សិក្សាស្វែងយល់ពីការផលិតនៅក្នុងសហគ្រាស អំពីបញ្ហាសុវត្ថិភាពចំណីអាហារ ការរក្សាទុកដាក់និងការសម្អាតរបស់របរបន្ទាប់ពីបានប្រើប្រាស់រួចរាល់និងអនាម័យផ្ទាល់ខ្លួនជាដើម។
លោកស្រី គ្រុយ គឹមអៀង បានលើកឡើងពីគោលការណ៍សកម្មភាព (ស ៥) ដែលមានន័យថា សម្រិតសម្រាំងទុកតែរបស់ណាដែលចាំបាច់ ហើយធ្វើការសម្អាត និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ទៅតាមស្តង់ដារ។
ក្នុងការអនុវត្តនេះ សហគ្រាសទទួលបានពានរង្វាន់សមិទ្ធផលផលិតភាព ស៥ ពីក្រសួងឧស្សាហកម្មដើម្បីធ្វើឱ្យផលិតកម្មមានប្រសិទ្ធភាព បង្កើនគុណភាព និងមានអនាម័យខ្ពស់។

ម្ចាស់សិប្បកម្មផលិតទឹកត្រីរូបនេះ បានអះអាងថា «ដោយសារតែគុណភាពនៃការផលិតទឹកត្រី ទាំងការវេចខ្ចប់ គុណភាព និងរស់ជាតិ រួមទាំងតម្លៃសមរម្យ ទើបធ្វើឱ្យសិប្បកម្មអាចទទួលបានការរីកចម្រើនពីមួយជំហានទៅមួយជំហានដូចបច្ចុប្បន្ន និងអាចឈានដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារមួយចំនួនដូចជា ក្នុងរាជធានីភ្នំពេញ បណ្ដាផ្លូវជាតិលេខ៣ ខេត្តកំពត ស្វាយរៀង និងបណ្ដាខេត្តនានាមួយចំនួនទៀត។
សហគ្រាសផលិតទឹកត្រី នី អៀងណេង បានធ្វើការផលិតទឹកត្រី ៣ ប្រភេទដូចជា ទឹកត្រីបង្កងមាស ទឹកត្រីបង្កង០៧ និងទឹកត្រីបង្កង ០៩។ ក្នុងនោះចំពោះទឹកត្រីសុខភាពមានតម្លៃ ៣.៥០ដុល្លារ, ទឹកត្រីធុនកណ្តាលតម្លៃលក់ចេញក្នុងមួយដប ៣ពាន់ ទៅ ៣៥០០រៀល និងមួយប្រភេទទៀតតម្លៃ ២០០០ពាន់រៀល/មួយដប។
បើតាមលោកស្រី គ្រុយ គឹមអៀង ទឹកត្រីទាំង ៣ ប្រភេទមានតម្លៃខុសគ្នាដោយសារតែប្រភេទទី១ ជាប្រភេទទឹកត្រីដែលមានកម្រិតប្រតេអ៉ីនខ្ពស់ មិនមានថែម ស្ករ ប៊ីចេង ហើយលេខ២ និងលេខ៣ មានកម្រិតប្រតេអ៉ីនទាបជាងព្រោះបានចម្រាញ់ចេញជាលើកទី២ និងទី៣។

ម្ចាស់សហគ្រាសដដែលនេះបានលើកឡើងថា កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅថ្មីៗនេះ សហគ្រាសផលិតទឹកត្រីសញ្ញារូបត្រីមាស២ ទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ពីរដ្ឋបាលជលផល ហើយសហគ្រាសក៏ធ្លាប់ទទួលបានការទទួលស្គាល់ពីគុណភាពផលិតផលពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងពានរង្វាន់ពីក្រសួងបរិស្ថាន។
ក្នុងនាមជាម្ចាស់សហគ្រាសមួយរូប លោកស្រី គ្រុយ គឹមអៀង ណែនាំចង់ឱ្យអតិថិជនដែលទិញផលិតផលអ្វីមួយយកទៅបរិភោគ គួរតែមានការគិតគូរឱ្យបានច្បាស់ទាំងគុណភាព ប្រភពដើមនៃការផលិតមានសុវត្ថិភាពស្របតាមស្តង់ដារ និងមានអនាម័យ គុណភាពខ្ពស់ឬអត់ ដើម្បីចៀសវាងផលលំបាកនិងប៉ះពាល់ដល់សុខភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ