Connect with us

ព័ត៌មានជាតិ

លោក ញឿន រ៉ាដែន មានមោទនភាពដែលបានក្លាយជាតំណាងរាស្រ្តវ័យក្មេង ទោះបីលោកគ្រាន់តែជាកូនកសិករមួយរូប

បានផុស

នៅ

លោក ញឿន រ៉ាដែន មានមោទនភាព និងក្ដីរីករាយជាខ្លាំងដែលបានក្លាយជាអ្នកតំណាងរាស្រ្ដវ័យក្មេង អាយុ ៣៧ឆ្នាំ ស​ម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ខណៈលោកគ្រាន់តែជាកូនកសិករមួយរូប និងជាប្រជាពលរដ្ឋសាមញ្ញម្នាក់។

លោក ញឿន រ៉ាដែន គឺជាបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ដ នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី ៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ លោក ញឿន រ៉ាដែន និងតំណាងរាស្រ្ដចំនួន ១២៤រូបផ្សេងទៀត ត្រូវបានប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះតទៅ។

លោក ញឿន រ៉ាដែន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ ដែលទទួលបានគាំទ្រពីប្រជាពលរដ្ឋ និងជាប់ឆ្នោតនៅមណ្ឌលកំពង់ចាម ក្នុងវ័យក្មេងជាងគេ ហើយត្រូវបានការចាត់តាំង ជាក្រុមលេខានៃកិច្ចប្រជុំនាសម័យទី ១ នីតិកាលទី ៧ នៃរដ្ឋសភា លោកពិតជារីករាយក្នុងការរៀនសូត្រនូវបទពិសោធន៍បន្ថែមថ្មីទៀត។

ក្នុងនោះដែរ លោក ញឿន រ៉ាដែន ក៏មានមោទនភាពក្នុងនាមជាកូនកសិករ និងជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដែលមានឱកាសដ៏កម្របែបនេះ គឺតាមរយៈការឆ្លងកាត់ក្នុងឆាកជីវិតដែលបានខិតខំ តស៊ូ ពុះពារ ក្នុងជីវភាពអ្នកនយោបាយ យុវជនឆ្នើម នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចជិត ២០ឆ្នាំ ជាមួយគណបក្ស។

បើតាមអ្នកនាំពាក្យរូបនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រទាំង ៤រូបទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច សម្ដែងការដឹងគុណចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិច ជិត ១លាននាក់។

បន្ថែមពីលើនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងអ្នកតំណាងរាស្ត្រទាំង ៤រូបទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ប្តេជ្ញាការពារបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ ព្រមទាំងរួមចំណែកដើម្បីធានាឲ្យបាននូវស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម