Connect with us

ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច៖ រដ្ឋដំឡើងពន្ធលើភេសជ្ជៈប៉ូវកម្លាំង នឹងកើនចំណូលពន្ធកាន់តែខ្ពស់

បានផុស

នៅ

អ្នកសេដ្ឋកិច្ច មើលឃើញថា ការដំឡើងអត្រាពន្ធលើភេសជ្ជៈប៉ូវកម្លាំង នឹងជួយជំរុញកំណើនការ​ប្រមូលពន្ធចូលរដ្ឋកើន​ឡើង​កាន់តែខ្ពស់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកំណត់អត្រាអាករពិសេសដល់១៥%​ សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ខណៈបន្ថយ​អត្រាអាករពិសេសមក៥%​ សម្រាប់ភេសជ្ជៈសុខភាពផលិតក្នុងស្រុកមួយចំនួន ដូចជា ភេសជ្ជៈបន្ថែម​ជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈគ្មានឧស្ម័ន និងភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ជាដើម។ ដោយឡែក ១០ ភាគរយ ផ្សេងទៀត លើភេសជ្ជៈគ្មានជាតិសុរា​ក្រៅពី​ភេសជ្ជៈដែលបានកំណត់ខាងលើ។ តាមរយៈប្រកាសនេះ ពន្ធនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៣ តទៅ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​ចាប់ផ្តើមរឹតបន្តឹងការប្រមូលពន្ធឡើងវិញ ដែលអាចធ្វើឱ្យចំណូលពន្ធមានការកើនឡើង។ បើតាមលោកបណ្ឌិត ការប្រកាសដំឡើងអត្រាអាករពិសេស លើផលិតផលភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរ ដែលត្រូវចូលជាធរមាននៅថ្ងៃទី ០១ ខែ កញ្ញាខាងមុខ នឹងជួយជំរុញកំណើនពន្ធដារបន្ថែមទៀត។

ក្រោយពីប្រកាសនេះចូលជាធរមាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ចំណូលពន្ធនឹងមានការកើនឡើង ខណៈការលក់រាយលក់រាយកំពុងជាប់គាំដោយសារវិបត្តិធ្លាក់ចុះនៃការចំណាយរបស់ប្រជាពលរដ្ឋ។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់នាពេលថ្មីៗនេះថា ទោះបីជាការប្រមូលចំណូល​របស់អគ្គនាយកដ្ឋានពន្ធដារ​នៅបន្តរក្សាបានសញ្ញា​វិជ្ជមាន​ក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជា និងការប្រែ​ប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយ​សារការធ្លាក់​ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់​ដល់បណ្តាប្រទេស ដែលជាប្រភព​ទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមាន​កំណើននៃអតិផរណា ដែលអាច​ជាហានិភ័យក្នុងការគ្រប់គ្រង​ប្រមូលចំណូលពន្ធ មិនបានគ្រប់តាមផែន​ការច្បាប់​ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់​គ្រងឆ្នាំ២០២៣ និងពិសេស​មូលដ្ឋាន​ក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

ទោះយ៉ាងណា រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម