ព័ត៌មានជាតិ
វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ តាំងពីសតវត្សរ៍ទី៦ ត្រឡប់មកវិញហើយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងនៅថ្ងៃនេះថា វត្ថុបុរាណខ្មែរជាង ១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ ដែលបានបាត់បង់ជាយូរមកហើយនោះ បាន ត្រឡប់មកវិញហើយ បន្ទាប់ពីដំណើរការចរចាអស់ជាងបីឆ្នាំមក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នៅលើសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៩ ខែមករា ថា បន្ទាប់ពីដំណើរការចរចាអស់ជាងបីឆ្នាំមក ក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) បានព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ ហើយវត្ថុបុរាណខ្មែរចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរ ទាំងនោះ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្តបន្ទាប់។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ជូនត្រឡប់ មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
បើតាមក្រសួងវប្បធម៌ស្នាដៃពិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក មកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ នឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេលខាងមុខ។ ក្នុងដំណាក់ កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ន) ធ្វើពីថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សែទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ ហើយក្រសួងនឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ នៃការវិល ត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរទាំងនោះ ជាបន្តបន្ទាប់ទៀត ទៅតាមដំណាក់កាលនីមួយៗ។
ទាក់ទងបញ្ហានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ន តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចំបងក្នុងការវិលត្រឡប់ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីមាតុភូមិ កន្លងមក។ កិច្ចការដ៏លំបាកស្មុគស្មាញនេះអាចសម្រេចទៅបាន ក្រោមការចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ច សហការជួយសម្របសម្រួលពីក្រសួងពាក់ព័ន្ធនានា និងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ និងផ្នែកឯក ជន។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងពិភព លោក។ ក្រសួងនឹងបន្តធ្វើកិច្ចការងារនេះ ដើម្បីការពារ និងថែរក្សាមរតកវប្បធម៌ខ្មែរ ដោយបន្តសហការជាមួយក្រុមគ្រួសាររបស់លោក Douglas Latchfordក៏ដូចជាអ្នកប្រមូលវត្ថុបុរាណដទៃទៀត នៅទូទាំងពិភពលោក។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកស្រី Nawapan Kriangsak ជាកូនស្រីរបស់លោក Douglas Latchford ដែលបានផ្តួចផ្តើមគំនិត និងមានសុឆន្ទៈក្នុងការរួមចំណែកលើកស្ទួយមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែង អំណរ គុណដល់ក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Bradley James Gordon, លោក Steven Andrew Heimberg និងលោក Charles Webb ដែលបានធ្វើការជាមួយក្រសួងអស់រយៈពេលជាងបី ឆ្នាំមកហើយ ក្នុងការចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនេះវិលត្រឡប់មកកម្ពុជាវិញ។
ចំណែកលោកស្រី Nawapan Kriangsak បានលើកឡើងថា “នៅ ពេលខ្ញុំចាប់ផ្តើមធ្វើការពិភាក្សាលើបញ្ហានេះ កាលពីបីឆ្នាំមុន ខ្ញុំមិនដឹងថា កិច្ចការនេះមានភាពស្មុគស្មាញនោះទេ។ ខ្ញុំមានសេចក្តីរីករាយ ដោយសមុច្ច័យទាំង អស់នេះ ដែលបានប្រមូលទុកអស់ជាច្រើនទសវត្សរ៍មកហើយនោះ នឹងត្រូវវិលត្រឡប់ទៅស្រុកកំណើតដូនតា របស់ពួកគេនៅប្រទេសកម្ពុជាវិញ។ ខ្ញុំសូមថ្លែងអំណរគុណលោកជំទាវរដ្ឋមន្ត្រី និងសហការីរបស់លោកជំទាវ ចំពោះចក្ខុវិស័យ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងលោក Gordon, លោក Heimberg និង លោក Webb ចំពោះ ការលះបង់របស់ពួកគេ ក្នុងការនាំមកនូវលទ្ធផលជាវិជ្ជមាននេះ”។
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ដែលជាបុត្រីរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជានាដការបាំព្រះរាជ ទ្រព្យខ្មែរដ៏ល្បីល្បាញជាអន្តរជាតិ បានថ្លែងថា “ខ្ញុំរីករាយដែលទទួលដំណឹងថា វត្ថុបុរាណខ្មែរ ដ៏អស្ចារ្យនេះនឹងវិលត្រឡប់មកកម្ពុជាវិញ ពីព្រោះរតនសម្បត្តិទាំងនេះត្រូវបានបង្កើតឡើងដោយព្រះរាជាខ្មែរ ជា ច្រើនជំនាន់អស់ជាងប្រាំមួយរយឆ្នាំនៃអារ្យធម៌អង្គរ។ ខ្ញុំមានសេចក្តីរីករាយណាស់ ក្នុងនាមនៃគ្រួសាររាជវង្ស ដោយឃើញវត្ថុដ៏ពិសិដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញ”។
លោក សុខ ពុទ្ធិវុធ បានលើកឡើងដែរថា “ការវិលត្រឡប់ នៃវត្ថុបុរាណខ្មែរដ៏វិសេសវិសាលនេះ គឺស្របតាមបំណង ប្រាថ្នារបស់ឪពុកខ្ញុំ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុថែរក្សាវប្បធម៌ខ្មែរ និងលើក ស្ទួយមោទកភាពចំពោះប្រវត្តិសាស្ត្រជាតិ។ ខ្ញុំនឹងបន្តចូលរួមស្វែងរកវិធីថ្មីៗ ដើម្បីចែករំលែកដល់ពិភព លោកនូវសមិទ្ធផលវប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏អស្ចារ្យរបស់កម្ពុជា។ ខ្ញុំរីករាយនឹងបន្តចូលរួមចែករំលែកនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរមកកម្ពុជាវិញបន្តបន្ទាប់ទៀត”។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះការចូលរួមវិភាគទានដ៏មានតម្លៃ របស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋ អាមេរិក ប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក ភ្នាក់ងារស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ។ លោកជំទាវបន្តទៀតថា ការខិតខំរួមគ្នាជាមួយសហរដ្ឋអាមេរិក គឺជានិមិត្តរូបនៃចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងស្របពេលនៃការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីទស្សនវិស័យដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលជាការលើក កម្ពស់តម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ទុកជាគុណប្រយោជន៍ដ៏ខ្ពង់ខ្ពស់ មិនសម្រាប់តែចំពោះប្រជាជនខ្មែរប៉ុណ្ណោះឡើយ ក៏ប៉ុន្តែក៏ជាបេតិកភណ្ឌដ៏ថ្លៃថ្លាសម្រាប់មនុស្សជាតិទាំងមូលផងដែរ៕
ដោយ ៖ កោះកែវ
![](https://www.kampucheathmey.com/wp-content/uploads/2021/01/IMG_20210130_185635_049-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/01/IMG_20210130_185638_470-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/01/IMG_20210130_185642_027-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?