Connect with us

ព័ត៌មានជាតិ

វិធានការ ទប់ស្កាត់ការលួចកាប់ឈើប្រណីត នៅរមណីយដ្ឋានអង្គរ

បានផុស

នៅ

យូរៗម្ដង មានការកើតឡើងករណីលួចកាប់ឈើប្រណីត ពិសេសឈើក្រញូងក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។ ចំពោះវិធានការ​គ្រប់គ្រង​បរិស្ថាន​ និងទប់ស្កាត់ការលួចកាប់ឈើ​នៅ ​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺ​អាជ្ញាធរ​ជាតិ​អប្សរា​ សហការជាមួយ ​សមត្ថកិច្ច​​មន្ត្រី​បរិស្ថាន​ដែល​ទទួលបន្ទុក​ទេសភាព​អង្គរ​ ​នគរបាល​ការពារ​បេតិកភណ្ឌ​ដែល​ទទួលបន្ទុក​កិច្ច​ការងារ​ក្នុង​តំបន់​ទាំងមូល​ ​ព្រមទាំងសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​​ផ្ទាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តប្រាប់ “កម្ពុជាថ្មី” ថា ការទប់ស្កាត់ កន្លងមក មានការយាមល្បាត ពីក្រុមការងារមានឧទ្យានុរក្ស ដែលទទួលបន្ទុកការងារមើលទេសភាពអង្គរ ជាមួយនគរបាលការពារបេតិកភណ្ឌ ជាមួយក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានចុះល្បាត និងនគរបាល​ការពារ​បេតិកភណ្ឌ​ដែល​ទទួលបន្ទុក​កិច្ច​ការងារ​ក្នុង​តំបន់​ទាំងមូល​ នៅ​ពេលយប់។

លោក ឡុង កុសល មានប្រសាសន៍បន្តថា កន្លង​មក​យើង​បាន​ធ្វើ​ការ​សហការ​ជាមួយ​ឧ​ទ្យានុ​រក្ស​ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ទៅ​លើ​តំបន់​ទេសភាព​អង្គរ​ ​ក៏ដូចជា​នគរបាល​ការពារ​បេតិកភណ្ឌ​ធ្វើ​ល្បាត​នា​ពេលយប់​ ប៉ុន្តែយើងមិនដែលជួបករណីកាប់ផ្ទាល់។​

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា៖ “ប៉ុន្តែខ្ញុំគិតថា ជាចំណុចមួយល្អទៀត គឺបងប្អូនប្រជាពលរដ្ឋក៏ជាផ្នែកមួយយ៉ាងសំខាន់ដែរ ព្រោះគាត់អាចដឹងច្រើន ជាពិសេសបើករណីកាប់នោះនៅកៀកជិតផ្ទះពួកគាត់ ពួកគាត់អាចលឺសំឡេង ហើយបានដឹង សូមសំណូមពរគាត់ជួយផ្ដល់ព័ត៌មានដល់ក្រុមការងារយើងផងដែរ”។

លោក​ ​ម៉ុង​ ​ប៊ុន​លី​ម​ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ ​បាន​លើកឡើង​ថា​ ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ ​ក៏ចូលរួម និង​កំពុង​ស្រាវជ្រាវ​រក​ជន​ល្មើស​លួច​កាប់​ដើម​ដើម​​ឈើ​ប្រណីត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែរ​។​

​លោក ម៉ុង ប៊ុនលីម មានប្រសាសន៍ថា៖​ “​មក​ដល់​ពេល​នេះ​ ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​​មិនទាន់រក​ឃើញ​សញ្ញាណ​ជន​ល្មើស​ទេ​ ​ប្រសិន​បើ​រក​ឃើញ​​ ​មន្ត្រី​ជំនាញ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នឹង​អនុវត្ត​តាមច្បាប់​​។ ហើយ​ក្នុង​ដំណាក់កាល​តាមដាននេះ​ ​យើង​មិន​​អាច​បង្ហាញ​អត្តសញ្ញាណ​ជនល្មើសបានទេ​”។​

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមានបទល្មើសលួចកាប់ឈើប្រណីតក្នុងតំបន់រមណីដ្ឋានអង្គរ ដែលការលួចកាប់នេះ ច្រើនប្រព្រឹត្តនៅពេលយប់។ ករណីលួចកាប់នេះមិនមែនទ្រង់ទ្រាយធំ គឺមានការកាប់ត្រឹម ១ដើម ២ដើម ទំហំធំល្មម មុខកាត់ត្រឹម ៣ ៤តឹក ដែលមិនមែនកើតជាប្រចាំ ឬយូរៗមានម្ដង។ ករណីលួចកាប់ខ្លះ ត្រូវជនល្មើសបានយកឈើទាំងអស់ ឯករណីខ្លះត្រូវបានប្រជាពលរដ្ឋរាយការណ៍ ហើយជនល្មើសគេចរត់យករួចតែខ្លួន ដោយបន្សល់កំណាត់ឈើទីតាំងកើតហេតុ និងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត។

គិតពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានដឹកនាំការដាំឈើជាង ២លានដើម ក្នុងនោះមានដូចជា ក្រញូង បេង នាងនួន ធ្នង់ ព្រមទាំងដើមឈើប្រណីតៗ និងដើមឈើប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម