Connect with us

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត​ ៖ រាជរដ្ឋាភិបាល នឹងធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល

បានផុស

នៅ

រាជរដ្ឋាភិបាល នឹងធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈធ្វើឌីជីថលភាវូប​នីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន និងវិស័យឯកជន។ នេះបើយោងតាមខ្លឹមសារ នៅក្នុងឯកសារយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ត្រង់ចំណុចបញ្ចកោណទី ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១នេះ ត្រូវបានថ្លែងដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី ៧ នៃរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៤ ខែសីហា​ ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បានឲ្យដឹងថា យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ត្រង់ចំណុចបញ្ចកោណទី ៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ដែលចំណុចនេះរាជរដ្ឋាភិបាល នឹងបន្តផ្តោតលើការកិច្ចការអាទិភាព​ចំនួន ៥ គឺ៖

ទី១. ការកសាងរដ្ឋបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការដឹកនាំធ្វើបដិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈធ្វើឌីជីថលភាវូប​នីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន និងវិស័យឯកជន និងការពង្រឹងអភិបាលកិច្ចផ្នែកលើទិន្នន័យ។

ទី២. ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការជំរុញ ការធ្វើបដិវត្តកម្មឌីជីថលទៅក្នុងវិស័យសេដ្ឋកិច្ច ការបង្កើតធុរកិច្ចថ្មីឌីជីថល ការជំរុញការធ្វើបដិវត្តកម្មឌីជីថលសហគ្រាស ការជំរុញការអភិវឌ្ឍខ្សែច្រវ៉ាក់ឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការជំរុញការកសាងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ឌីជីថល ដើម្បីសម្រួលធុរកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញសន្ទុះនៃការកំណើនសេដ្ឋកិច្ច។

ទី៣. ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការកសាង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន​៖ ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង Cloud ឬមជ្ឈមណ្ឌលទិន្នន័យសំដៅពង្រឹងគុណភាព និងប្រសិទ្ធភាព នៃបណ្ដាញតភ្ជាប់ឌីជីថល ការចែករំលែកព័ត៌មាន និងការផ្ដល់សេវាទូរគមនាគមន៍។

ទី៤. ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ដែលគោលដៅយុទ្ធសាស្រ្ដផ្តោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងយន្តការស្ថាប័នសន្តិសុខឌីជីថល និងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខឌីជីថល ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យបានទូលំទូលាយ។

ទី៥. ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានគោលដៅយុទ្ធសាស្រ្ដផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយចាប់យកកាលានុវត្តភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថេរភាពវិស័យហិរញ្ញវត្ថុ និងជំនាញនវានុវត្តន៍ហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអនុវត្តគោលនយោបាយ​ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ ២០២២-២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម