ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីថ្មី ដាក់ចេញវិធានការគន្លឹះ៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង
រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្តោតសំខាន់លើកិច្ចការអទិភាពចំនួន៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបង្កើនការប្រកួតប្រជែង និងអភិវឌ្ឍកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនាព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការគន្លឹះចំនួន៥ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង រួមមាន ៖
១. ការអភិវឌ្ឍ វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើ ការពង្រីក និងការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈ ការបង្កើនតម្លៃបន្ថែមក្នុងវិស័យគន្លឹះដែលមានស្រាប់ និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន ដែល ជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន និង ការពង្រឹងភាពធន់នឹងវិបត្តិ។
២. ការលើកកម្ពស់ការតភា្ជប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក, វិស័យថាមពល, វិស័យទឹកស្អាត និង វិស័យឌីជីថល ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និង ជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និង ការកសាង និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
៣. ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើ ឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹង សមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។
៤. ការពង្រឹង ប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម, សួនកសិ-ឧស្សាហកម្ម, និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូលផ្តុំ និង ការអភិវឌ្ឍបណ្ដាញផលិតកម្ម ឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និង ភាពប្រកួតប្រជែងនៃ ឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និង ក្នុងស្រុក, លើកកម្ពស់ផលិតកម្ម និង ការកែច្នៃ សម្រាប់នាំចេញ, និង ជាពិសេស គាំទ្រដល់ការបង្កើត ការងារ និង ការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។
៥. ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ ដល់ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការរៀបចំ ការកែលម្អ ក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន, និង ការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ ដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និង ជម្រើសហិរញ្ញប្បទានសម្រាប់ ការវិនិយោគ សំដៅរួមចំណែកជំរុញការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ