ព័ត៌មានជាតិ
មីលាក់ខ្លួន មិនត្រឹមតែជាហាងលក់អាហារប៉ុណ្ណោះទេ តែជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ
សម្រាប់ពេលបច្ចុប្បន្ននេះ ប្រសិនបើយើងក្រឡេកទៅមើលអំពី ភោជនីយដ្ឋាន និងហាងលក់អាហារនៅប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ហាក់បីដូចជាឃើញថា សម្បូរហាងអាហារ ស្ទើរតែគ្រប់ទីកន្លែង មិនថាទីប្រជុំជន ឬតំបន់ជនបទ នោះទេ។ ប៉ុន្តែភោជនីយដ្ឋាន និងហាងអាហារ ដែលតុបតែងលម្អលក្ខណៈបែបធម្មជាតិ ផ្សារភ្ជាប់ជាមួយវប្បធម៌ គឺមិនសូវឃើញមានច្រើននៅឡើយទេ។ ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមនាំលោកអ្នកទៅស្គាល់ហាងអាហារលក់ ប្រភេទមីលាយជាមួយទឹកស៊ុប ដែលសសៃមីផលិតដោយម្ចាស់ហាងផ្ទាល់។

លោក ត្រុង ប៉េងលាភ ម្ចាស់ហាងមីលាក់ខ្លួន ស្ថិតនៅ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ឲ្យក្រុមការកម្ពុជាថ្មីដឹងថា ហាងមីលាក់ខ្លួនរបស់លោក បានបើកដំណើរការតាំងពីជំនាន់ជីតារបស់គាត់មកម្លេះ ប៉ុន្តែការបើកលក់ដំបូងត្រឹមតែជាលក្ខណៈគ្រួសារតិចតួចប៉ុណ្ណោះ។

ម្ចាស់ហាងរូបនេះ បានបន្តទៀតថា លក្ខណៈពិសេសដែលធ្វើភ្ញៀវចាប់អារម្មណ៍មកកាន់ហាងរបស់លោកនោះគឺ៖ ទី១. គឺរសជាតិទឹកស៊ុប ទី២. សសៃមីស្វិតល្អផលិតដោយម្ចាស់ហាងផ្ទាល់ ទី៣. បរិយាកាស និងខ្យល់អាកាសបរិសុទ្ធ ដោយទីតាំងផ្ទាល់ជាប់នឹងមាត់ទន្លេមេគង្គស្រាប់។

លោក ត្រុង ប៉េងលាភ គួបផ្សំនឹងការឆ្នៃប្រឌិតដោយយកសម្ភារៈដែលសល់ពីសម័យបុរាណ បានប្រមូលផ្ដុំតុបតែងនៅហាងរបស់លោក ជាកត្តាមួយដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាំគ្នាមកទទួលទាន “មីលាក់ខ្លួន” របស់លោក ក្រៅពីនេះ ភ្ញៀវទេសចរទាំងអស់ អាចមកកម្សាន្ត លក្ខណៈគ្រួសារ និងក្រុមការងារ ដូចជា៖ ការស្ទូចត្រី ការមើលទេសភាពតាមមាត់ទន្លេមេគង្គ ដែលធ្វើឲ្យមានអារម្មណ៍ថាស្រស់ស្រាយ អស់ទុក្ខកង្វល់ពីបញ្ហាផ្សេងៗ ក្រោយពីភ្ញៀវទេសចរបានទទួលទានអាហារនៅទីនេះរួចមក។

លោក ត្រុង ប៉េងលាភ បានបញ្ជាក់ទៀតថា ទោះបីសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណាក៏ដោយ ហាងរបស់លោកនៅតែមានភ្ញៀវទេសចរ អញ្ជើញមកលេងកម្សាន្ត និងទទួលទានអាហារនៅហាងរបស់លោកបានយ៉ាងច្រើនកុះករ អ្វីដែលពិសេសនោះគឺនៅថ្ងៃចុងសប្ដាហ៍ លោកសង្កេតឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាជិះកង់មកទទួលទានអាហារ និងអង្គុយលេងកម្សាន្តកន្លែងរបស់លោកយ៉ាងច្រើន។

ហាងមីលាក់ខ្លួន របស់អាជីវកររូបនេះ បច្ចុប្បន្នបានបើកដំណើរការចំនួន ១១កន្លែង នៅតាមបណ្ដារាជធានីខេត្ត ក្នុងនោះមានដូចជា៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងនៅរាជធានីភ្នំពេញ ជាដើម ដែលរួមមាន៖ ទីតាំងដើម មីលាក់ខ្លួនព្រះប្រសប់ ២ កំពង់សោម ៣ វត្តស្លែង ៤ កោះពេជ្រ ៥ ប៉េងហួតបឹងស្នោ ៦ អរិយក្សត្រ ៧ ព្រែកឯង ៨ ពញាក្រែក ៩អង្គតាសោម ១០ ស្ទឹងមានជ័យ ១១ សំរោងយោង។

កញ្ញា ស្រេង សុវណ្ណចន្ទឆដា និស្សិតផ្នែកវិជ្ជសាស្រ្ត ជាភ្ញៀវដែលបានទទួលទាន មីលាក់ខ្លួន បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា មូលហេតុដែលកញ្ញាចាប់អារម្មណ៍មកទទួលទាន មីលាក់ខ្លួន នៅទីនេះ ដោយតែរសជាតិមី និងទឹកស៊ុបមានរសជាតិឆ្ងាញ់ ជាពិសេសទេសភាពជាប់ដងទន្លេមេគង្គ ជាចំណុចទាក់ទាញធ្វើឲ្យកញ្ញាចាប់អារម្មណ៍មកកាន់ទីនេះ។

កញ្ញាបន្ថែមទៀតថា នៅពេលធ្វើដំណើរទៅលេងស្រុកកំណើត និងនៅពេលត្រឡប់មកពីស្រុកកំណើតវិញ កញ្ញា និងបងស្រី តែងតែនាំគ្នាមកចូលញាំមីលាក់ខ្លួន នៅទីនេះ ជារៀងរាល់ពេលដែល កញ្ញា ធ្វើដំណើរកាន់តាមផ្លូវជាតិលេខ៦A ដែលត្រូវឆ្លងកាត់ស្ពានព្រែកតាមាក់។

ចំណែកលោក អ៊ុំ ចាន់ដេត គ្រូបង្រៀនវិទ្យាល័យខ្សាច់កណ្ដាល បានប្រាប់កម្ពុជាថ្មីថា ក្រោយពេលសម្រាកពីការបង្រៀនសិស្ស លោក និងគ្រូបង្រៀនផ្សេងទៀត តែងតែនាំគ្នាមកទទួលទានមីលាក់ខ្លួន ជារៀងរាល់ថ្ងៃ។ លោកបន្ថែមថា លោកចាប់អារម្មណ៍អាហារនៅទីនេះ ដោយសារតែរសជាតិឆ្ងាញ់ និងខ្យល់អាកាសបរិសុទ្ធ មានខ្យល់បក់មកត្រជាក់ដល់ចិត្តអស់ទុក្ខកង្វល់។ លោក អ៊ុំ ចាន់ដេត ក្រៅពីការទទួលទានអាហារ និងលោកក៏អាចអង្គុយអានសៀវភៅនៅ ក្រោមដើមឈើជាប់មាត់ទន្លេ បានយ៉ាងល្អប្រសើរ ប្រៀបដូចជាហាងកាហ្វេមួយដែរ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់