ព័ត៌មានជាតិ
មាន់ថៃខូចគុណភាព ចំនួន ៥ការ៉ុង ត្រូវបានដុតបំផ្លាញចោល ក្រោយពីលបឆ្លងដែនតាមច្រករបៀង
បាត់ដំបង ៖ មាន់ថៃខូចគុណភាព ដែលក្នុងនោះមាន សាច់មាន់ ឆ្អឹងមាន់ និង គ្រឿងក្នុងមាន់ ចំនួន ៥ ការ៉ុងស្មើនឹង ២៥០ គីឡូក្រាម ត្រូវបានកម្លាំងចម្រុះធ្វើការដុតបំផ្លាញចោល បន្ទាប់ពីសមត្ថកិច្ចបានស្ទាក់ចាប់បាន ខណៈដែលទំនិញទាំងនេះ កំពុងលបឆ្លងដែនតាមច្រករបៀង ចេញពីប្រទេសថៃ ចូលមកកាន់ទឹកដីកម្ពុជាក្នុងស្រុកកំរៀង រួចមក។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទី ព្រឹក បន្ទាប់ពី ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន និង លោកវរសេនីយ៍ទោ ទឹម វិ ឆៃ អធិការរង នគរបាលស្រុកសំពៅលូន។

ការស្ទាក់ចាប់ សាច់មាន់ ឆ្អឹងមាន់ និង គ្រឿងក្នុងមាន់ខូចគុណភាព នេះគឺមានអាជីវករម្នាក់ បានលួចនាំចូលពីប្រទេសថៃមកកម្ពុជា តាមច្រករបៀងក្នុងទឹកដីស្រុកសំពៅលូន ដោយខុសច្បាប់ សរុបចំនួន០៥ការ៉ុង ស្មើនឹង២៥០ គីឡូក្រាម របស់ឈ្មោះផេន សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លុះនៅវេលាម៉ោង ១០ និង ២០ នាទី ព្រឹកថ្ងៃដដែល កម្លាំងចម្រុះដែលបានចូលរួមក្នុងកាត ដុតបំផ្លាញចោលនូវមាន់ខូចគុណភាពនេះ រួមមាន លោក យន់ សង្ហា អភិបាលរងស្រុកសំពៅលូន លោក ណុប សំអុល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិស្រុក លោកអនុសេនីយ៍ឯក កែវ ដារា មន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត លោក ឪ វុធ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ជាច្រើនរូបទៀត។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានអះអាងថា អាជីវករឈ្មោះ ផេន សម្បត្តិ ត្រូវបានយកមកអប់រំ ណែនាំនិង ធ្វើកិច្ចសន្យា នៅអធិការដ្ឋានគរបាលស្រុកសំពៅលូន ដើម្បីបញ្ឈប់មិនឲ្យមានការនាំចូល សាច់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ ដែលខូចគុណភាព ពីប្រទេសថៃ មកកម្ពុជា ទៀតជាដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ហើយត្រូវបានក្រុមគ្រួសារមកធានាធ្វើកិច្ចសន្យាសន្យាបើមានថ្ងៃក្រោយជនអាជីវករ ឈ្មោះ ផេនសម្បត្តិ ត្រូវទោះខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចក៏បានឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ