Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មី៖ គ្រប់បក្សចុះបញ្ជីនៅក្រសួងមហាផ្ទៃ អាចក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់

បានផុស

នៅ

ក្នុងអាណត្តិទី៧នេះ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងអនុញ្ញាតឱ្យគ្រប់គណបក្សចូលរួម ទាំងបក្សបានឈរឈ្មោះបោះឆ្នោត ទាំងបក្សមិនបានចូលរួមបោះឆ្នោត ឱ្យតែបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ នេះ គឺជាការប្រកាសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចបប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីលើកកម្ពស់ភាពរស់រវើកនៃប្រព័ន្ធពហុបក្សសម្រាប់ដំណើរការប្រជាធិបតេយ្យសេរីនៅកម្ពុជា ឯកឧត្តម បានសម្រេចជាគោលការណ៍ឱ្យបន្តរៀបចំយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរាជរដ្ឋាភិបាលអាចទទួលបាននូវធាតុចូល ដែលមានចរិតជាទស្សនៈពហុគំនិតពីគណបក្សនយោបាយនានា ក្នុងការស្ថាបនាសម្រាប់ផលប្រយោជន៍ជាតិ។

បើតាមការថ្លែងឱ្យដឹងដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវចែកជា២ប្រភេទ គឺទី១ ជាសមាជិកគណបក្សស្ថាបនិក ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូងនៃឧត្តមក្រុមប្រឹក្សាមួយនេះ ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២. សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាពឧត្តមក្រុមប្រឹក្សានេះ នៅពេលក្រោយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សមាជិកគណបក្សស្ថាបនិក នឹងអនុញ្ញាតឱ្យមានសមាសភាពប្រតិភូចំនួន ៣រូប ដែលក្នុងនោះ ប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្រ្តី ហើយសមាជិកប្រតិភូ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឱ្យប្រធានប្រតិភូមានជំនួយការ ២នាក់ថែមទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៩ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម