Connect with us

ព័ត៌មានជាតិ

តើរដ្ឋមន្រ្តីណាមានវ័យក្មេងជាងគេ និងវ័យចាស់ជាងគេនៅអាណត្តិនេះ?

បានផុស

នៅ

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋា ភិបាលអាណត្តិទី៧ ដែលមានសមាសភាពចំនួន ៥៤រូប។ ឥស្សរជនទាំង៥៤រូបនោះ មានអាយុទាបបំផុតចំនួន៤០ឆ្នាំ និងច្រើនបំផុត ៧២ឆ្នាំ ។ បើសិនជានិយាយពីអាយុរបស់រដ្ឋមន្ត្រីទាំង៣០រូបវិញ គឺមានអាយុតិចជាងគេបំផុត ៤០ឆ្នាំ និងអាយុច្រើនជាងគេបំផុត គឺ៦៧ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះ “កម្ពុជាថ្មី” សូមជម្រាបជូនប្រិយមិត្តអំពីរដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេ ៥រូប និងរដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ ៥រូប ដូចខាងក្រោម៖

១/លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក គឺ​ជារដ្ឋមន្ត្រីវ័យក្មេងជាងគេដែលមានអាយុត្រឹមតែ ៤០ឆ្នាំ ប៉ុណ្ណោះ។ កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន រូបនេះ កើតនៅថ្ងៃទី​ ២៧ខែវិច្ឆិកា ឆ្នាំ១៩៨២។

(រូបថតពីគណនីហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី )

២/ លោក ប៉េង ពោធិ៍នា វ័យ៤០ឆ្នាំ​ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងនីតិកាលទី៦កន្លងទៅ កូនប្រុសរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន រូបនេះ ជារដ្ឋលេខាធិការក្រសួងដដែល។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលាស្តីពី “  សវនកម្មផ្ទៃក្នុងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ដល់អង្គភាពក្រោមឱវាទក្រសួង  ...
(រូបថតដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន)

៣/ មានវ័យត្រឹម ៤០ឆ្នាំ លោក ​សុខ សូកេន​ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក ជាកូនប្រុសរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលកើតនៅថ្ងៃទី ១១ខែ មិថុនា ឆ្នាំ ១៩៨៣ ជាបងប្អូនភ្លោះជាមួយ លោក សុខ សូកាន។

(រូបថតដោយ ក្រសួងព័ត៌មាន)

៤/ លោក នេត្រ ភ័ក្រ្តា ជារដ្ឋមន្ត្រីវ័៍យក្មេងជាងគេលំដាប់ទី៤ ដែលមានវ័យ៤១ឆ្នាំ។ លោក គឺជាក្មេងកំព្រាដែលផ្ញើខ្លួននឹងវត្តអារាម ហើយតស៊ូរៀនសូត្រ រហូតទទួលបានឱកាសក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

(រូបថតដោយ លោក មាន សង្ហារដេវីត)

៥/ លោក​ ស សុខា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានវ័យ ៤២ឆ្នាំ។ កូនប្រុសរបស់សម្ដេចក្រឡាហោម ស ខេង រូបនេះ ​កើតនៅថ្ងៃទី​ ០៤ ខែមិថុនា ឆ្នាំ១៩៨១។

(រូបថតដោយ លោក មាន សង្ហារដេវីត)

ចំណែក រដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេចំនួន៥រូបវិញ គឺ៖

១/ លោក ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេលំដាប់ទី៥ដែលមានអាយុ៦១ឆ្នាំ ។ ជាឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ លោកកើតនៅ ថ្ងៃ​ទី ០២ ខែមករា ឆ្នាំ១៩៦២។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើង៤ ចំណុចជំរុញឱ្យ
(រូបថតGoogle)

២/ លោកស្រី អ៉ឹង កន្ថាផាវី ជារដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេលំដាប់ទី៤។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី២អាណត្តិរូបនេះមានអាយុ ៦៣ឆ្នាំ លោកស្រី កើតនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៦០។

(រូបថតGoogle)

៣/ លោកស្រី ភឿង សកុណា ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេលំដាប់ទី៣។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះមានអាយុ៦៣ឆ្នាំ កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ១៩៥៩។

(រូបថតដោយ លោក មាន សង្ហារដេវីត)

៤/ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន។ លោក គឺជារដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ គឺអាយុ ៦៦ឆ្នាំ។

ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតី ...
(រូបថតGoogle)

៥/ ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេបង្អស់ក្នុងចំណោមរដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ  លោក សុខ ចិន្តា សោភា មានអាយុ៦៧ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ កើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៦៕

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន  បានអញ្ជើញទៅចូលរួម ជាអធិបតីរួមជាមួយឯកឧត្តម សុខ ចិន្តាសោភា ...
(រូបថតGoogle)

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២ នាទីutes មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៣មេសា

រថភ្លើង
ចរាចរណ៍២៤ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

Sokha Hotels

ព័ត៌មានពេញនិយម