ព័ត៌មានជាតិ
ក្រសួង-ស្ថាប័ន ណាខ្លះ បានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ២ខែចុងក្រោយនេះ?
គិតចាប់ក្រោយកិច្ចប្រជុំពិក្សាការងារ រវាងលោក អូន ព័ន្ធមុនីរ័ត្ន ជាមួយតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយ ចលនាកៀរគរការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំស្ថាប័ននីមួយៗ មានក្រសួង និងស្ថាប័នចំនួន៦ និងគ្រឹះស្ថានធនាគារ ១ បានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា របស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងគ្រឹះស្ថានជាច្រើន បានបង្កើតឡើងជាបន្តបន្ទាប់។ អ្វីដែលជាយន្តការដ៏មានសារៈសំខាន់ គឺការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមការតាំងចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាពព្យាបាល។

គិតត្រឹមរយៈពេលជាង ២ខែ ចុងក្រោយ ពោលគឺក្រោយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងចំនួន ៧ទៀត រួមមាន៖
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអាជ្ញាធរសវនកម្មជាតិ
– គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំធនាគារ កាណាឌីយ៉ា
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផា បង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការព្យាបាលអ្នកគ្មានលទ្ធភាព នៅតាមរាជធានីខេត្តទាំងអស់ទូទាំងប្រទេស។
គួររំលឹកថា រាជរដ្ឋាភិបាល បានសម្រេចឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ បង្កើតនូវគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផា កម្ពុជា ដែលមានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគ ពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះ រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
ទន្ទឹមនេះ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផា ក៏មានតួនាទីរាយការណ៍ អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះសប្បុរសជន ទៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុបនិងផ្សព្វផ្សាយ ជាសាធារណៈឱ្យបានទាន់ពេល ក្នុងគោលដៅ ធានាតម្លាភាព និងទំនុកចិត្ត ពីសាធារណជន ក៏ដូចជាបំពេញការងារផ្សេងទៀត តាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីឱ្យដំណើរនៃការទទួលថវិកាពីសប្បុរសជន ជួយដល់មន្ទីរពេទ្យបានកាន់តែល្អប្រសើរ កាលពីពេលកន្លងមក ក្នុងឆ្នាំ២០២២ លោក ឃួង ស្រេង ក្រោយការប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ បានសម្រេចរៀបចំប្រមូលថវិកា តាមរយៈប្រើប្រាស់ QR Code ដោយដាក់នៅតាមទីតាំងនានា បណ្ដាក្រុមហ៊ុន ផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងផ្ដល់សេវាសាធារណៈជាដើម។ ពិសេស គឺអាចបរិច្ចាគតាមធនាគារដៃគូរាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ