Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាត​ឲ្យ ប្រធាន​គណៈប្រតិភូ​សហគម​ន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា សម្តែង​ការគួរសម និង​ជម្រាបលា

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោកស្រី María del Carmen Moreno ប្រធាន​គណៈប្រតិភូ​សហ​គម​ន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ចូល​សម្តែង​ការគួរសម និង​ជម្រាបលា មុននឹង​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​រាជរដ្ឋាភិបាល លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហគមន៍​អឺរ៉ុប ដែល​បាន​ក្លាយជា​ផ្នែក​មួយ​ដល់​ដំណើរការ​នៃ​វឌ្ឍនភាព​កម្ពុជា​រហូត​ដល់ពេល​បច្ចុប្បន្ន ក៏ដូចជា​ប្រទេស​ជា​សមាជិក​នៃ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន ដែល​បាន​ចូលរួម​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ក្នុងការ​ផ្តល់​ដី​មាន​សុវត្ថិភាព ការ​បន្ថយ​អត្រា​គ្រោះថ្នាក់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​អឺរ៉ុប​តាមរយៈ​គម្រោង​សកល​របស់​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ «​សន្និសីទ​សកល​ស្តីពី​ជំនួយ ដល់​ជនរងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​សិទ្ធិ​ជនពិការ​» លើក​ទី​៣ គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ខែតុលា ឆ្នាំ​២០២៣ ក្រោម​កិច្ចសហការ​ជាមួយ ISU-APMBC និង​មាន​គណៈប្រតិភូ​ប្រមាណ​ជាង ៤០ ប្រទេស​ចូលរួម​។

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​បន្ថែម​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​ដល់​អាជ្ញាធរ​មីន ក្នុងការ​អនុវត្ត​សកម្មភាព​បញ្ជ្រាប​យែ​ន​ឌ័​រ​ក្នុង​វិស័យ​សកម្មភាព​មីន និង​ការសិក្សា​អំពី​គុណភាព​ជីវិត​របស់​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មីន បាន​បញ្ចប់​ការសិក្សា​វាយតម្លៃ​បាន​ជាង ១០០០០​នាក់​រួចមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម