Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងបន្តលើកកម្ពស់ការដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​​

បានផុស

នៅ

រាជរដ្ឋាភិបាល ឯកភាពលើការបង្កើត​​ “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួ​លបន្ទុក​កិច្ចការ​ព្រំដែ​ន​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ​ដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​​ជាមួយ​ប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចឯកភាពនេះ គឺធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមវត្តមានដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយផ្សារ​ភ្ជាប់​​​​​​​​​ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាល នីតិកាល​ទី៧នេះ នៅតែបន្តផ្ដល់តម្លៃលើកិច្ចការព្រំដែន។ នេះ ជាកិច្ចការដ៏មានសារៈសំខាន់ដែលជាអាយុជីវិតរបស់ជាតិ​​ និង​ជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ហើយប្រកាន់​ខ្ជាប់​​ឥតងាករេនូវឧត្តម​​​គតិ​​ស្នេហាជាតិ​ដ៏ស្មោះត្រង់​បំផុត។

ក្នុងន័យនេះ រាជរដ្ឋាភិ​បាល​ ក៏បានសម្រេចបង្កើត​​ឱ្យមាន “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួ​លបន្ទុក​កិច្ចការ​ព្រំដែ​ន​។ ការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” នេះ ក្នុងគោ​ល​បំ​ណ​​ង​ ​​​បង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធ​គ្រប់​គ្រង​ និ​ង​​សមត្ថកិ​ច្ច​​​ពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការ​ដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​​​​ជាមួយ​ប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ។

ព្រមជាមួយគ្នានេះ ​​​ស្ថាប័នមួយនេះ ក៏នឹងចូលរួមការ​អភិ​វឌ្ឍ​តំ​បន់​ព្រំ​ដែន​​ ដើម្បីទុក​ជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពា​រអធិ​ប​តេយ្យ​ និង​បូរណ​​ភាពទឹកដី ក៏ដូចជា​​លើក​ស្ទួយ​ការ​ថែ​រក្សា​​សមិទ្ធផលព្រំដែន ជាប្រវត្តិសាស្ត្រ ដែលរា​ជរដ្ឋាភិ​បា​ល​កម្ពុជា​សម្រេ​ច​​បាន​ ក្រោ​ម​ការ​ដឹក​នាំ ​និង​ចង្អុ​​ល​​​​បង្ហាញ​របស់សម្ដេច​តេជោ ហ៊ុន សែន ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនខ្មែ​រ​​​គ្រ​ប់​ជំនាន់។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំ​ឡើង​​​ចំនួន៨មាត្រា ហើយ​ត្រូវ​បាន​​សម្រេច​​ឯក​ភា​ព​ដោយ​អ​ង្គ​ប្រជុំ​ពេញ​​អង្គ​​​​គណៈ​​​រ​ដ្ឋ​មន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៣ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៥៨ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម៣៣ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម