ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស៤ គ្រឿងក្នុងចំណោម៩វិញ្ញាសានៃការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរកឃើញជ័យលាភីចំនួន៩ វិញ្ញាសា ក្នុងចំណោមវិញ្ញាសាសរុបចំនួន១៤ គិតត្រឹមល្ងាចថ្ងៃ៣០មករា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងអ្នកតំណាងសមាគមបានអញ្ជើញ ផ្តល់កិត្តិ យសបំពាក់មេដាយ និងប្រគល់ជូនប្រាក់រង្វាន់អមជូនដល់ម្ចាស់ជ័យលាភីលើ៩វិញ្ញាសា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅអគារប៊ូយ៉ុងខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញរបាយការណ៍ជ័យ លាភីទាំង៩វិញ្ញាសានេះ រួមមាន វិញ្ញាសាចំបាប់សេរីនារី ទម្ងន់ ៥៥គីឡូក្រាម មេដាយមាស សមាគមគិរីដំរីមានរិទ្ធ, វិញ្ញាសាចំបាប់សេរីបុរស ទម្ងន់ ៦១គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៥៧គីឡូក្រាម មេដាយមាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាចំបាប់បុរាណបុរស ទម្ងន់ ៥៥គីឡូ ក្រាម មេដាយមាស សមាគមវិហារសួគ៌ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៦៥គីឡូក្រាម មេដាយ មាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៧៤គីឡូក្រាម មេដាយមាស ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ វិញ្ញាសាចំបាប់ក្រិចកូរ៉ូមាំងបុរស ទម្ងន់ ៦៣គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សម័យនារី ទម្ងន់ ៥០ គីឡូ ក្រាម មេដាយមាស ក្រសួងមហាផ្ទៃ និងវិញ្ញាសាចំបាប់បុរាណ បុរស ទម្ងន់ ៦០គីឡូក្រាម មេដាយ មាស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងចំណោមវិញ្ញាសាចំនួន៩នេះ គឺក្រសួងមហាផ្ទៃ ឈរលេខ ១បណ្តោះអាសន្ន ដោយឈ្នះមេដាយ មាស៤វិញ្ញាសា ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដោយឈ្នះមេដាយមាស ៣។
ក្រៅពីមេដាយមាស ក៏មានមេដាយប្រាក់ សំរឹទ្ធ និងសំរឹទ្ធស្ទួលលើគ្រប់វិញ្ញាសាទាំងអស់នេះដែរ ដោយជ័យលាភីមេដាយមាសទទួលបានប្រាក់រង្វាន់អមចំនួន ៣០ម៉ឺនរៀល, មេដាយប្រាក់ទទួលបានប្រាក់រង្វាន់អមចំនួន ២០ម៉ឺនរៀល, មេដាយសំរឹទ្ធ-សំរឹទ្ធស្ទួនទទួលបានប្រាក់រង្វាន់អមចំនួន១៦ម៉ឺនស្មើៗគ្នា។

ដោយឡែកការប្រកួតនៅសល់៥វិញ្ញាសាទៀត (សរុបចំនួន១៤ វិញ្ញាសា) ដែលត្រូវប្រកួតបញ្ចប់ព្រឹត្តិការណ៍ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១នេះ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០មានសមាគម-ក្លិបចំនួន ៩បានចូលរួមប្រកួតប្រជែងមេដាយ ដោយ មានគ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៨៤ នាក់៕
ដោយ ៖ វិសិទ្ធ


-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន