ព័ត៌មានជាតិ
នាវិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដើម្បីស្ដាប់មតិ និងសំណូមពរ
ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដើម្បីស្ដាប់មតិ និងសំណូមពរផ្សេងៗ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្ដម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្ដម នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩នេះ គឺដើម្បីស្ដាប់មតិ និងសំណូមពរផ្សេងៗការដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្ដែង ដើម្បីបន្តជំរុញគាំទ្រដល់វិស័យឯកជនដែលជា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីក៏បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តដាក់ចេញនូវយន្តការឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាបន្តទៀត ក្រោមហេតុផល ដើម្បីរក្សានូវភាពរស់រវើកនិងរួមបញ្ចូលគ្នា គ្រប់បក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បក្សដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។

ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀថា ការបន្តរក្សាទុកនូវយន្តការឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ គឺសំដៅដល់ការប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្ដាគណបក្សនយោបាយនានា ដើម្បីសម្រាប់ជាប្រយោជន៍ដល់ ការស្ថាបនាជាតិ។
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏បានអរគុណដល់ពលរដ្ឋកម្ពុជាដែលបានបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតជូនបក្សប្រជាជននេះ ជាការជំនឿនិងការគាំទ្រយ៉ាងធំធេងនូវដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ឥស្សរជនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
សូមជម្រាបឡើងវិញ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីលើលដំបូង ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួួយ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយនេះ គឺរដ្ឋាភិបាលថ្មី ប្រកាសធានាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងកាត់បន្ថយភាពក្រីក្រឲ្យទាបជាង១០% ក៏ដូចជាការធានាជាច្រើនផ្សេងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ