Connect with us

ព័ត៌មានជាតិ

ដើម្បីជួយកុមារកម្ពុជា អ្នកស្ម័គ្រចិត្ត ២រូប ព្រមជិះកង់ឆ្លងប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប រៃអង្គាសប្រាក់

បានផុស

នៅ

«កម្មវិធីជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍នេះ ៩៧០០ គីឡូម៉ែត្រ» និង «ជិះកង់សប្បុរស​ក្នុងទ្វីបអឺរ៉ុប ៣០០០ គីឡូម៉ែត្រ ដើម្បីកុមារកម្ពុជា» ធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗ កំពុងសម្រាកព្យាបាល និងមានតម្រូវការព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ។

កម្មវិធីជិះកង់សប្បុរសនេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ លើកទី៩ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍នេះ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីរៃ អង្គាសថវិកាទៅបំពេញតម្រូវការ ពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយលើកនេះ មានអ្នកស្ម័គ្រចិត្ត ២នាក់ ចូលរួមផ្សព្វ​ផ្សាយ​ដំណឹងអំពីសកម្មភាពនៃមន្ទីរពេទ្យកុមារអង្គរ តាមរយៈការជិះកង់ ក្នុងដំណើរដ៏វែងឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្ម័គ្រចិត្តទី១ គឺ លោក ទីវ តារារិទ្ធិ
បេសកកម្មជិះកង់កាត់តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ រយៈពេលជិត ៣ខែ ពោលគឺចាប់ចេញដំណើរពីថ្ងៃទី០១ ខែមិថុនា លោក ទីវ តារារិទ្ធិ បានជិះកង់ផ្សងព្រេងតែម្នាក់ឯង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ រួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី និង ថៃ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ ដើម្បីវិលត្រលប់មកបញ្ចប់គោលដៅ នៅមុខមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ដែលគ្រោងនឹងទៅដល់នៅថ្ងៃទី២៦ សីហា ស្អែកនេះ។

អ្នកស្ម័គ្រចិត្តទី២ គឺ លោក ផូ ផល្លា
ក្នុងដំណើរបេសកកម្មរៃអង្គាសថវិកាចម្ងាយ ៣០០០គីឡូម៉ែត្រ សហព័ទ្ធមន្ត្រីការទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសរូបនេះ លោកត្រូវជិះកង់ផ្សងព្រេង កាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន៨ ដោយ​ចាប់ផ្តើម​ចាកចេញ​ពី ប្រទេសបារាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ប្រទេសលុចសំបួ ចក្រភពអង់គ្លេស ប៊ែលហ្ស៉ិក អ៉ីតាលី ហូឡង់ និងអាល្លឺម៉ង់ ដោយប្រើពេល ៤១ថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ខែក្រោយនេះ។

ម្សិលមិញនេះ ពោលគិតត្រឹមរយៈពេល ៣២ថ្ងៃ លោកបានដល់ទីក្រុង​ Milan ប្រទេសអុីតាលី​ហើយ ដោយជិះបានចម្ងាយ​ ២,៣៧០ គីឡូម៉ែត្រ។

ក្នុងដំណើរជិះកង់ដ៏វែងឆ្ងាយ អ្នកស័្មគ្រចិត្តទាំងពីររូប បានឆ្លងកាត់ឧបសគ្គជាច្រើន ត្រូវជិះកាត់ថ្ងៃក្តៅ កាត់ភ្លៀង ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ត្រូវជិះ​ឡើង​ចុះភ្នំ និងស្ថានភាពផ្លូវលំបាកលំបិន វង្វេងផ្លូវក៏មាន ដោយសារតែការធ្វើដំណើរ គឺពឹងផ្អែកតែលើ Google Map ប៉ុណ្ណោះ។ យ៉ាងណាមិញ បេសកកម្មរបស់អ្នកទាំងពីរច្រើនថ្ងៃខែមកនេះ ក៏ទទួលបានការសាទរពីសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក និងបាននាំយកនូវថវិកាខ្លះៗ​របស់សប្បុរសជន ពីគ្រប់ទិសទី ជូនមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ សីហា ចុងសប្តាហ៍នេះ គឺមានការជិះកង់ជាក្រុមធំ ចេញពីគោលដៅមុខសណ្ឋាគារសុខាសៀមរាប (ផ្លូវ៦០ម៉ែត្រ) ឆ្ពោះទៅបញ្ចប់នៅទីតាំងវាយកូនហ្គោល សៀមរាប ប៊ូយ៉ុង ខាន់ទ្រីក្លឹប ក្រុងសៀមរាប រួមនឹងសកម្មភាពមួយចំនួនទៀត។

សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ អាចបរិច្ចាគបាន តាមរយៈ៖
– ធនាគារ ABA ៖ 000 320 555 (Angkor Hospital for Children) ។
– ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល: 9122 និង ប្រាក់ដុល្លារ: 8122 ។
– ធនាគារអេស៊ីលីដា ៖ 01000105696828 (Angkor Hospital for Children) ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម