Connect with us

ព័ត៌មានជាតិ

បង្ក្រាបបទល្មើសនេសាទក្នុងស្រុកជលគីរី និងស្រុកកំពង់លែង កាប់បំផ្លាញ​របាំងស្បៃមុងសរុប១៦០០ម៉ែត្រ

បានផុស

នៅ

សមត្ថកិច្ចចម្រុះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទ២គោលដៅ គឺនៅក្នុងស្រុកជលគីរី និងស្រុកកំពង់លែង ជាលទ្ធផលកាប់បំផ្លាញរបាំងលបស្បៃមុងបានចំនួន៣៥កន្លែង មានប្រវែង១៦០០ ម៉ែត្រ និងចាក់លែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញ ៥០០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៤ ខែសីហានេះបានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទនេះគោលដៅទីមួយគឺនៅក្នុងស្រុកជលគីរី ដែលសមត្ថកិច្ចចម្រុះរួមមាន ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទគៀនតាម៉ា សហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទកំពង់អុស ដឹកនាំដោយលោក មុត ម៉េង អភិបា លរងស្រុកជលគិរី មធ្យោបាយមានបាឡាស្មាច់ចំនួន០៥ គ្រឿង កំលាំងសរុបចំនួន២០នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្ត ឃុំកំពង់អុស ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសច្បាប់ស្តីពីជលផលនៅចំណុចក្រោយភូមិព្រែកឆ្តោរភូមិគៀនតាម៉ា ក្រោយភូមិថ្មី និងក្រោយភូមិកំពង់អុសឃុំកំពង់អុសស្រុកជលគិរីខេត្តកំពង់ឆ្នាំង។

គោលដៅទី២ នៅក្នុងស្រុកកំពង់លែង ដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លី ឡា មានកម្លាំង ១០នាក់ បាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិការ នៅក្នុងភូមិសាស្ត្រឃុំផ្លូទូក ស្រុកកំពង់លែង នៅចំណុចចាប់ពីបឹងត្រាព្រួល រហូតដល់បឹងកក់ធំ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ ក្រុមការងារបានឯកភាពគ្នាចុះរុះរេីរបាំងស្បៃមុងដែលជាបទល្មេីសជលផល វត្ថុតាងបានបំផ្លាញចោល នៅនឹងកន្លែង។ ជាលទ្ធផល នៅក្នុងគោលដៅទាំងពីរស្រុកខាងលើនេះរួមមាន៖ កាប់បំផ្លាញរបាំងលូស្បៃមុងចំនួន៣៥កន្លែង មានប្រវែង១៦០០ម៉ែត្រ លូស្បៃមុងចំនួន៣៥ មាត់ បង្គោលចំនួន ៦៥០ដើម និងលែងកូនត្រីចម្រុះចំនួន៥០០គីឡូចូលទៅក្នុងបឹងធម្មជាតិវិញ។

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសូមអំពាវនាវដល់ប្រជានេសាទទាំងអស់សូមកុំធ្វើការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់។ ព្រោះការនេសាទប្រើឧបករណ៍ខុសច្បាប់គឺសមត្ថកិច្ចត្រូវតែបង្ក្រាបកាប់បំផ្លាញចោលដោយមិន​យោគយល់លើកលែងឡើយ។ ព្រោះការនេសាទខុសច្បាប់គឺពិតជានាំឱ្យវិនាសអន្តរាយនៅពូជពង្សមច្ឆាជាតិ ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយរបស់យើងថ្កោលទោសមិនខានឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម