ព័ត៌មានជាតិ
យុវជន ១៥១ រូប ជាប់សម្ភាសការងារនៅវេទិកា NEA
វេទិកាការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ចប់ដោយមានយុវជន អ្នកស្វែងរកការងារធ្វើចំនួន ៣៤៥ នាក់បានចូលរួមដាក់ពាក្យស្វែងរកការងារ និងមានអ្នកសម្ភាសការងារជាប់បឋមចំនួន ១៥១ នាក់។
កញ្ញា ជាវ មួយគីម មកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ជំនាញវិស្វកម្មអគ្គីសនី ដែលបានសម្ភាសជាប់បឋមនៅក្រុមហ៊ុន DDD មើលឃើញថា វេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារឲ្យបានជួបជាមួយនិយោជក។
មួយគីមបន្ថែមថា កន្លងមកខ្លួនមិនដែលដឹងថា NEA មានរៀបចំវេទិកាដូចនេះទេ ពេលដែលខ្លួនចង់រកការងារធ្វើ នាងតែងតែមើលលើគេហៈទំព័រ (web) ផ្សេងៗ ហើយក៏ដាក់ពាក្យទៀតសោតក៏មានការរង់ចាំយូរទម្រាំតែគេតែហៅទៅសម្ភាស ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសដែរ។
កញ្ញាពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថាជាប់ការងារនៅក្រុមហ៊ុន DDD៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់