Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីថ្មី​ក្រសួង​សាធារណការ​​ បញ្ចប់ការ​សិក្សា​​ពី​​កាណាដា អតីត​ជា​ជំនួយ​ការ​សម្តេច សុខ អាន​

បានផុស

នៅ

លោក ប៉េង ពោធិ៍នា បាន​ទទួល​ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនជំនួស​លោក ស៊ុន ចាន់ថុល​។ ការប្រកាស​តែងតាំង​លោក ប៉េង ពោធិ៍នា​ ទទួលបាន​ការ​ចាប់អារម្មណ៍​​ ដោយសារ​​រដ្ឋមន្រ្តី​វ័យ​ក្មេ​ងរូបនេះ​ត្រូវ​​គេ​ដឹ​ង​ថា​ជា​កូនប្រុស​សម្តេច​ម៉ែន សំអន។

តាមជីវប្រវត្តិ​​ ​មុនទទួល​តំណែង​ដឹកនាំការងារ​នៅ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន ​លោក ប៉េង ពោធិ៍នាធ្លាប់​បម្រើការងារ​ជា​​​មន្រ្តី​​នៅទីស្តីការ​គណៈរដ្ឋមន្រ្តី និង​​ជា​ជំនួយការ​ផ្ទាល់​សម្តេច​​វិបុលបញ្ញា​ សុខ អាន។

​​ស្ថិតនៅក្នុងចំណោម​​រដ្ឋមន្រ្តីវ័យក្មេង​ក្នុងជួរ​​រដ្ឋាភិបាល​នីតិកាលទី ៧ ដែល​ដឹកនាំ​ដោយ​​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្រ្តី លោក ប៉េង ពោធិ៍នា ជាបញ្ញវន្ត​មួយ​រូប​ដែល​ទទួល​បាន​ការ​​អប់រំ​ជ្រៅជ្រះដោយ​​​លោក​បាន​បញ្ចប់​ការ​សិក្សា​​ពី​ប្រទេស​កាណាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ថ្នាក់ដឹកនាំ​វ័យក្មេងជា​អ្នក​បន្ត​វេន​រូ​បនេះ​​មាន​ប្រវត្តិ​បែបណា?

ក្រុមគ្រួសារ

លោក ប៉េង ពោធិ៍នា កើត​នៅ​រាជធានី​ភ្នំពេញក្នុង​ឆ្នាំ ១៩៨៣។ លោក​ជា​កូន​ប្រុស​លោក ប៉េង ប៉ាត់ អតីត​សមាជិកព្រឹទ្ធសភា​គណបក្ស​ប្រជាជនកម្ពុជា និង​សម្តេច ម៉ែន សំអន អតីត​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការ​កិច្ច (បច្ចុប្បន្ន​ក្រសួង​អធិការកិច្ច)។

លោក​ជា​ប្អូន​ប្រុស​បង្កើត​លោក ប៉េង ពោធិ៍សា ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​​​​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ជំនួស​លោកម៉ែន វិបុល។ លោក​ ប៉េង ពោធិ៍នា បាន​រៀប​អាពាហ៍ពិពាហ៍​និង​មានកូន​ចំនួន ០៣ នាក់។

ការ​អប់រំ

លោក ប៉េង ពោធិ៍នា បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​​​​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ឆ្នាំ ១៩៩៩ និង​បន្ត​​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ Mathematics & Statistic នៅ​ប្រទេស​កាណាដា​នៅ​ឆ្នាំ ២០១១ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជសាស្រ្ត​ពី​សាកលវិទ្យាល័យ​ Charles Sturt នៅ​ឆ្នាំ ២០១៧។

បទ​ពិសោធ៍​ការងារ

-នៅ​ឆ្នាំ ២០១៥ លោក​បាន​ចូល​ទៅ​​បម្រើ​ការងារ​ជា​មន្ត្រី​ខុទ្ទកាល័យ​សម្តេចវិបុលបញ្ញា សុខ អាន នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
-ឆ្នាំ២០១៥-២០១៦៖ ជា​ជំនួយការផ្ទាល់សម្តេចវិបុលបញ្ញា សុខ អាន នៅទីស្តីការគណៈរដ្ឋមន្រ្តី
-ឆ្នាំ២០១៦-២០១៩៖ អនុរដ្ឋលេខាធិការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន
-ឆ្នាំ២០១៩-២០២៣៖ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន
-ឆ្នាំ២០២៣-ដល់បច្ចុប្បន្ន៖ ជា​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សារ​ពី​លោករដ្ឋមន្រ្តី

ក្រោយទទួល​តំណែង​ជា​​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ប៉េង ពោធិ៍នា បាន​ប្តេជ្ញា​នឹង​យក​ចំណេះ ជំនាញ និង​បទពិសោធន៍ទៅ​បន្ត​ដឹកនាំ​​អភិវឌ្ឍ​​វិស័យ​សាធារណការ​ឲ្យ​រីកចម្រើន​បន្ថែមទៀត។

ដោយ​បានរៀនសូត្រ​ ជាមួយ​បទ​ពិសោធន៍​បាន​ចូលរួមអនុវត្តការងារ​ជាមួយ​ថ្នាក់ដឹកនាំជា​រៀមច្បង​អស់​រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន លោក​រដ្ឋមន្រ្តី​បាន​ប្តេជ្ញា​​នឹង​ប្រឹងប្រែង​ឱ្យអស់ពី​សមត្ថភាព និងកម្លាំងកាយចិត្តក្នុង​ការ​បន្តអភិវឌ្ឍវិស័យសាធារណរការ​ឱ្យកាន់តែ​មានវឌ្ឍនភាព​រីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ដែលផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ ចំណុចរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយ​កម្ពុជាឱ្យទៅជា​ប្រទេស​មាន​ចំណូល​​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី។

ក្រោយ​ទទួលបាន​​តួនាទីដឹកនាំ​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​ ​​លោក​ក៏​នឹង​ជំរុញ​​ឲ្យ​ថ្នាក់ដឹកនាំ​និងបុគ្គលិក​មន្ត្រីរាជការ​​នៅក្នុង​ក្រសួង​ខិតខំយក​អស់កម្លាំងកាយចិត្ត និងសមត្ថភាព​ចូលរួមអនុវត្ត​តួនាទីភារកិច្ចរបស់ខ្លួន​ប្រកបដោយ​ឆន្ទៈមោះមុត ភាព​បុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នា​សម្រចឱ្យបាននូវសមិទ្ធផល​ការងារ​ថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនរាជរដ្ឋាភិបាលក៏​ដូចជាប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ធ្លាប់ជាតារាភាពយន្តឯកច្រើនឆ្នាំ ចុងក្រោយ សឿ សុធារ៉ា បែរមកប្រកបរបរលក់សាច់ងៀតចិញ្ចឹមកូនៗ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ៤១ នាទីutes មុន

ផ្លាស់ប្តូរ​​ប្រធាន​មន្ទីររៀបចំដែនដី​ខេត្ត​បន្ទាយមានជ័យ ​​ជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ច​នៅក្រសួង

ព័ត៌មានជាតិ៥៥ នាទីutes មុន

ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំ​អបអរ​ឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅ​ខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

នយោបាយ១៧ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»

Sokha Hotels

ព័ត៌មានពេញនិយម