Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ៖ ទោះអ្វីៗ មិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០% មែន តែប្រសើរជាង ៤ ទៅ ៥ ឆ្នាំមុនច្រើន

បានផុស

នៅ

នៅ​ពេល​ចុះ​ជួប​កម្មករ​និយោជិត​តាម​បន្ទប់​ជួល ម្ដុំ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ១ ខណ្ឌ​ឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សាកសួរ និង​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ការ​ចំណាយ ការ​គាំពារ​សុខុមាល​ភាព​ជាដើម ទោះបី​អ្វីៗ ទទួល​បាន​មិនទាន់​ដល់​ក្ដី​ប្រាថ្នា​របស់​កម្មករ​និយោជិត ១០០% ក៏​ពិត​មែន ប៉ុន្តែ​ប្រសើរ​ជាង​ស្ថានភាព ៤ ទៅ ៥ ឆ្នាំ​មុន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២៣ លោក​រដ្ឋមន្ត្រី ហេង សួរ បាន​បន្ត​ការងារ​ក្រៅផ្លូវការ​ជាមួយ​កម្មករ​និយោជិត​នៅ​តាម​បន្ទប់​ជួល ម្ដុំ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ១ ខណ្ឌ​ឫស្សីកែវ ដើម្បី​បង្កើន​ការ​ស្វែងយល់​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក្រោយពេល​ចប់​ម៉ោង​ការងារ​របស់​កម្មករ​និយោជិត ក៏ដូចជា​អ្នក​រស់នៅ​តាម​បន្ទប់​ជួល។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កម្មករ​-​កម្មការិនី​ភាគច្រើន មិន​បាន​ស្គាល់​លោក​ជា​អ្នកណា​ទេ តែ​លោក​រដ្ឋមន្ត្រី ក៏​សូម​អរគុណ​ចំពោះ​ការ​ស្វាគមន៍​រាក់ទាក់ និង​ឆ្លើយឆ្លង​ជាមួយ​លោក ប្រៀប​ដូចជា​បង និង​ប្អូន។

លោក ហេង សួរ បាន​បន្ត​ថា «​ជា​ការ​ពិត​អ្វីៗ ដែល​មាន​ចំពោះ​មុខ គឺ​មិនទាន់​ដល់​ក្ដី​ប្រាថ្នា ១០០% របស់​បងប្អូន​នៅឡើយ ប៉ុន្តែ​បងប្អូន​ប្រៀបធៀប​អតីតកាល ៤ ទៅ ៥ ឆ្នាំមុន និង​បច្ចុប្បន្ន គឺ​ល្អ​ជាង​មុន​ច្រើន ជាក់ស្ដែង​គឺ​បងប្អូន​ដឹង​ច្បាស់​ថា តម្លៃ​ភ្លើង និង​ទឹក​ស្អាត​ឥឡូវ គឺ ថោក​ជាង​កាលពី​ឆ្នាំ ២០១៨។ ឥឡូវនេះ​ពេល​បងប្អូន​ឈឺ​ថ្កាត់ គឺ​មិន​ខ្លាច​នឹង​ទៅ​ពេទ្យ ដោយសារ​មាន​បណ្ណ ប​.​ស​.​ស និង​មន្ទីរពេទ្យ​នៅ​ក្បែរ​ផ្ទះ​ជួល ឬ រោងចក្រ​»។

លោក​បាន​បញ្ជាក់​ប្រាប់​កម្មករ​និយោជិត​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​ខិតខំ​ដោះស្រាយ​គាំពារ​ជូន​កម្មករ-កម្មការិនី ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ជំរុញ​ជីវភាព​ការ​រស់នៅ និង​សុខុមាលភាព​របស់​កម្មករ​និយោជិត។

លោក​រដ្ឋមន្ត្រី មាន​សុទិដ្ឋិនិយម​ថា ឈរ​លើ​មរតក​សុខ​សន្តិភាព​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ក្រោម​ការងារ​ដឹកនាំ​ប្រកបដោយ​ថាមពល​ក្លៀវក្លា​ស្វាហាប់​មោះមុត​មិន​ខ្លាច​នឿយហត់​របស់​លោក​បណ្ឌិត​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជា នឹង​បន្ត​បោះជំហាន​ទៅមុខ​ដោយ​មិន​ថយ​ក្រោយ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

សន្តិសុខសង្គម២២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ឃាតក
សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម