ព័ត៌មានជាតិ
ពន្ធដារប្រមូលពន្ធអចលនទ្រព្យទើបសម្រេចបានជាង ៣៦ភាគរយនៃផែនការប៉ុណ្ណោះ
ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលពន្ធលើអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ បានប្រមាណជាង ១៤លានដុល្លារ បើប្រៀបធៀបនឹងផែនការ ប្រចាំឆ្នាំ២០២៣ ទើបតែសម្រេចបាន ៣៦.៩៩% ប៉ុណ្ណោះ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារ នឹងសម្រេច បានប្រមាណ១០៧.៥%នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើនឹង ៦៤.៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ តែទោះជាយ៉ាងនេះក្តី បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាម ប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ដូចជា ពន្ធលើអចលនទ្រព្យជាដើម។
ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងចៀសវាងការផាកពិន័យលើម្ចាស់អចលនទ្រព្យ ដែលមិនបានបំពេញកាតព្វកិច្ចពន្ធនេះបានទាន់ពេលវេលា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតជូនដំណឹងស្តីពីការរំលឹកលើកទី២ ការប្រកាស បង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ក្នុងការក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួនដែលនៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ឱ្យមករួសរាន់បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំណត់។ ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ ស្តីពីសារពើពន្ធ។
វិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា មិនទាន់មានស្ថានភាពល្អនៅឡើយ ក្រោយពីវិបត្តិកូវីដ-១៩មក។ អ្នកជំនាញមើលឃើញថា វិស័យនេះ នៅតែមានដំណើរការមិនសូវល្អរហូតដល់ដើមឆ្នាំ ២០២៤។ ប៉ុន្តែអាចនឹងមានដង្ហើមដកឡើងវិញ នៅចុងឆ្នាំដដែលនេះ។
អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានលើកឡើងនៅក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣កាលពីពេលថ្មីៗនេះថា ដើមឆ្នាំ ២០២៤ ស្ថានភាពវិស័យអចលនទ្រព្យ មិនទាន់ល្អប្រសើរនោះទេ ប៉ុន្តែវិស័យនេះ នឹងចាប់ផ្តើមល្អឡើងវិញនៅអំឡុងខែ តុលា ឆ្នាំដដែលនេះ។ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្តគន្លឹះធ្វើឱ្យវិស័យអចលនទ្រព្យកម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលមានសេដ្ឋកិច្ចខ្លាំង៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់