ព័ត៌មានជាតិ
សមាគមគាំទ្រគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលថ្មី
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជានៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣នេះ បានថ្លែងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដែលថ្នាក់ដឹកនាំសុទ្ធតែយុវជនបន្តវេន ដែលនឹងមានចក្ខុវិស័យវែងឆ្ងាយលើវិស័យកសិកម្ម។

លោកសង្ឃឹមថា គណៈរដ្ឋមន្ត្រីឈាមថ្មីនឹងមានចក្ខុវិស័យវែងឆ្ងាយធ្វើដំណើរទៅមុខល្អ ប្រសិទ្ធិភាពខ្ពស់ ដែលអ្នកដឹកនាំថ្មីមានចំណេះដឹងខ្ពស់ហើយធ្វើឱ្យវិស័យគ្រប់យ៉ាងរីកចម្រើនប្រកួតប្រជែងជាមួយបរទេស។
ប្រធានសមាគមវារីវប្បករកម្ពុជារូបនេះ ក៏អំពាវនាវឱ្យរាជរដ្ឋាភិបាលថ្មី បន្តកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឱ្យបានរឹងមាំ ដើម្បីទប់រក្សាទឹកទុកនៅរដូវប្រាំង។
លោក សុខ រ៉ាដែន បន្ថែមថា៖ «កន្លងមកយើងមានប្រឡាយ ប៉ុន្តែទឹកមានតែខែវស្សា ឯខែប្រាំងក៏អស់ទឹកតាមហ្នឹង កន្លែងបឹងបួរខ្លះក៏ដូចគ្នា អញ្ចឹងយើងត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធប្រឡាយ អាងស្តុកទឹកទាំងនោះ ទប់ទឹកដើម្បីយើងប្រើប្រាស់នៅខែប្រាំង»។

សូមជំរាបផងដែរថា រាជរដ្ឋាភិបាលនិតិកាលទី ៧ ថ្មី បានប្រកាសគោលនយោបាយអាទិភាព ៦ ចំណុចសម្រាប់ចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ ២០២៣។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការលើកស្ទួយផលិតកម្ម និងរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលរបស់កសិករ។
ចំណែកឯគោលនយោបាយមួយទៀតគឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពសកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ