Connect with us

ព័ត៌មានជាតិ

សមាគមឧកញ៉ា៖ គិតមកត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជាមាន«ឧកញ៉ា» ១ ២៩៤នាក់ហើយ

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣នេះ មានបុគ្គលមួយចំនួនទទួលបានគោរមងារជា ឧកញ៉ា អ្នកឧកញ៉ា ជាបន្តបន្ទាប់ដែលធ្វើឲ្យចំនួនឧកញ៉ានៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ បើគិតមកត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា មានឧកញ៉ាដលទៅ ១ ២៩៤ នាក់ឯណេះ។ នេះបើតាមការបង្ហាញឲ្យដឹងរបស់អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ប្រាប់«កម្ពុជាថ្មី» ថា​​ គិតរហូតមកដល់ខែមិថុនា ឆ្នាំ២០២៣នេះ បុគ្គលដែលមានគោរមងារជា «ឧកញ៉ា» មានចំនួន១ ២៩៤រូប។ ដោយឡែក អ្នកដែលមានគោរមងារជា ឧកញ៉ា ហើយបានចុះឈ្មោះចូលជាសមាជិកពេញសិទ្ធរបស់សមាគមឧកញ៉ាកម្ពុជា គិតរហូតមកដល់ពេលនេះ គឺមានចំនួន ៣០០រូប។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់បន្ថែមថា សមគមឧកញ៉ាកម្ពុជា កំពុង និងបន្តបេសកកម្មរបស់ខ្លួនជាបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់អ្នកដែលមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ ជាពិសេស គឺការចូលរួមចំណែកក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ទាំងការរៀបចំវេទិការនានាដែលពាក់ព័ន្ធជាមួយនឹងបរិយាកាសពាណិជ្ជកម្ម និងកិច្ចការទាក់ទាញអ្នកវិនិយោគ។

បច្ចុប្បន្ន ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ គឺសប្បុរសជនទាំងអស់ត្រូវធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃចាប់ពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ ទើបអាចទទួលបានងារជាឧកញ៉ានេះ។ នៅកម្ពុជា គោរមងារជា «ឧកញ៉ា» ត្រូវបានចែកចេញជា ៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា២ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម