Connect with us

ព័ត៌មានជាតិ

ឃើញ​ឱកាសល្អ ម្ចាស់​ភ្លេច​ដក​សោរ​លួច​បានសម្រេច ត្រូវ​អាវុធហត្ថឃាត់ខ្លួន​​

បានផុស

នៅ

​ជនសង្ស័យ​២​នាក់​ ព្រោះតែឃើញឱកាសល្អ ដោយម្ចាស់​ម៉ូតូ​ភ្លេច​ដក​សោរ​ចេញ​ ទុកចោល​ខាងមុខ​តូប​ជួសជុលម៉ូតូដេកលក់​មួយ​ភាំង ក៏ធ្វើ​សកម្មភាពលួច​បានសម្រេច តែមិន​បានប៉ុន្មានម៉ោងផង ត្រូវ​កម្លាំងអាវុធហត្ថឃាត់ខ្លួនបាន។​

ជនរងគ្រោះ​មានឈ្មោះ កែ សារិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យដឹងថា ក្រោយ​ពីទទួលបាន​ពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោក​បានបញ្ជា​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ ​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ​ពេល​ដែល​​កំពុង​យក​ម៉ូតូ​ទៅ​លក់​នៅ​ចំ​ណុចមុខ​កាស៊ីណូ​​ឡាក់​គី ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1N-1605 នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ បញ្ជូនមក​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​

លោក ​នួន នីណារ៉ូ​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​​ជនសង្ស័យមានឈ្មោះ១​ ស៊យ ស៊ីណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​ឈ្មោះយ៉ុន​បឿត ហៅ បឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ​​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង​២​នាក់​បាន​សារភាពថា​ ពិតជា​បាន​លួច​ម៉ូតូ​របស់​ជនរង​គ្រោះ​យកទៅលក់​ពិតប្រាកដ​។​ ជនសង្ស័យ​ត្រូវបានបញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ចំណែក​ម៉ូតូ​ជនរងគ្រោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕​

អត្ថបទ ៖ វ៉ាន់​ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម