Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលាពីរនាក់ករណីឆក់កាបូបលុយ

បានផុស

នៅ

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ២​នាក់ ទៅ​តុលាការពាក់ព័ន្ធ​ករណី​ឆក់​កាបូប ។​

សមត្ថកិច្ច​ប្រាប់​ឲ្យដឹងថា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល១២និង៣០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ជា​បន្តបន្ទាប់ដែល​បាន​ប្រព្រឹត្ត​បទល្មើសអំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ៤១E ផ្លូវ​លេខ២២៨​ក្រុម​១១ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង១១និង៣០នាទី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង២​នាក់ ១-​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២០ ផ្លូវ​លេខ​៣២៤ ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ ។ ២-​ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន​ទីលំ​នៅ​ស្នាក់​នៅផ្ទះ​លេខ​៣៥៣ ផ្លូវ​បេតុង ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុតាង​ចាប់យកម៉ូតូ១​គ្រឿងម៉ាក​ហុងដា​ប៊ីត ឆ្នាំ​ផលិត​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ១IL ៨១៦៧ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃឹម ប៊ុន​ណាក់ ភេទប្រុស អាយុ៦១ ឆ្នាំជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ២៤AE៤E0 ផ្លូវ​លេខ៣៧៧ ក្រុម១១ ភូមិ៤ សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរអ្នកសារព័ត៌មាន​កោះសន្តិភាព ។​

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង១១និង៣០នាទី មាន​ករណីអំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ៤១E ផ្លូវ​លេខ២២៨ ក្រុម​១១ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ១គ្រឿងម៉ាក ហុងដា​ប៊ីត ឆ្នាំ​ផលិត​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ​១IL ៨១៦៧ គឺ​ឈ្មោះ ហេង វិសាល បាន​បើក​ម៉ូតូឌុប​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ មកដល់​ចំណុចកើតហេតុ​ខាងលើឃើញ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក ហុងដា ស្កុប​ពី ម្នាក់ឯងដោយ​ទុក​កាបូប​យួរ​ដៃ​នៅក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ ។ ឃើញ​ដូច្នេះ​ជនសង្ស័យ​ឈ្មោះ ហេង វិសាល ក៏​បើក​ម៉ូតូ​ចូលទៅ​ជិត​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​យួរ​ដៃ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជនរងគ្រោះបានសម្រេច រួច​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់ ។​

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២​នាក់​ជា​បន្តបន្ទាប់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៥ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

ជំងឺរបេង​
ព័ត៌មានជាតិ២០ នាទីutes មុន

មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង​៣៥%​ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៣៤ នាទីutes មុន

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

ពេជ្រ ចរណៃ
ជីវិតកម្សាន្ដ៣៤ នាទីutes មុន

រឿងគុនល្បុក្កតោ! ពេជ្រ ចរណៃ ចេញឆ្លើយតប ក្រោយមានអ្នករិះថា ខ្លួនបានតែសម្ដែងបើមែនទែនធ្វើអី្វមិនកើត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម