Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ សាងសង់ និងកែ​លម្អប្រព័ន្ធលូក្នុងក្រុងសិរីសោភ័ណដើម្បីបញ្ជៀសការជនលិច

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននឹងកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង នៅក្នុងក្រុងសេរីសោភ័ណ ដើម្បីបញ្ជៀសការជនលិចនៅពេលមានភ្លៀងធ្លាក់ ខណៈពីមុនពេលមានភ្លៀងធំមក១មេៗលិចស្ទើរគ្រប់ទីកន្លែង។ ខណៈដែលក្រុមហ៊ុនកំពុងចាប់ផ្តើមធ្វើការសាងសង់នោះ​ ក៏មានពលរដ្ឋមួយចំនួនមានការរអ៊ូរទាំ និងខឹងសម្បារដោយសារមានការប៉ះពាល់ដល់ការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ នៅថ្ងៃទី២៥ ខែសីហា នេះ បានចុះធ្វើការសម្របសម្រួល និងសូមឲ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យចំពោះការរំខាន និងការលំបាករស់នៅ។ បើតាមលោក អ៊ុំ រាត្រី បញ្ជាក់ថា ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ នឹងធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗ គឺចុះពិនិត្យនៅចំណុចផ្លូវដែលរងផលប៉ះពាល់។

លោក សយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទានធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ហើយមានទីប្រឹក្សាបច្ចេកទេសដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤ ។

លោក សយ សេដ្ឋា បានបន្តឲ្យដឹងទៀតថា ក្នុងនោះមានកាយដី បង្កប់ប្រព័ន្ធទុយោលូ មាត់រីហ្គា ជាដើម គម្រោងនោះ មាន៣ គឺទី១ប្រព័ន្ធលូទឹកកខ្វក់ ដែលគ្រប់ទីកន្លែង សំណង់ ផ្ទះទាំងអស់ ត្រូវតភ្ជាប់ឲ្យចូលក្នុងប្រព័ន្ធ នៃ ” គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេ សាបជំហាន២” ទាំងអស់រួចបង្ហូរទៅអាងប្រព្រឹត្តិកម្ម។ ទី២-ប្រព័ន្ធត្រងទឹកភ្លៀង ដែលត្រូវបង្ហូរចូលប្រព័ន្ធលូចាស់ និងលូថ្មី។ ទី៣-ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅសង្កាត់ភ្នៀត ទាក់ទិននឹងការយឺតយ៉ាវនូវការកាយដីលុប ការជួសជុលផ្លូវគ្រប់ប្រភេទ ដែលរងផលប៉ះពាល់ ដោយការអនុវត្តគម្រោងនេះ លោកវិស្វករ សយ សេដ្ឋា បានពន្យល់ថា ទី១-ត្រូវធ្វើតេស្តលើប្រព័ន្ធទុយោ និងលូ ថាតើមានជ្រាបឬអត់ ២-ធ្វើតេស្តលើប្រព័ន្ធ ទុយោ តើដក់ទឹក និងសំណល់ឬអត់ និងទី៣-ធ្វើតេសស្តដី តើស្ងួត ហាប់ណែនឬទេ ។

លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រីសម្របសម្រួលគម្រោង បានប្រាប់ឲ្យដឹងថា ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៃគម្រោង កែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ មានក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ចូន ជាម្ចាស់គម្រោង ហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមប្រព័ន្ធលូនេះ មានប្រវែងសរុប ១១២ គីឡូម៉ែត្រ ដែលគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លារឯណោះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២២ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម