ព័ត៌មានជាតិ
ទឹកស្អាតក្រុមហ៊ុនអានកូក្រុងកំពង់ឆ្នាំង ឡើងកករដីនិងភក់ ពលរដ្ឋបារម្ភប៉ះពាល់ដល់សុខភាព
ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានត្អូញត្អែពីការបញ្ចេញទឹកស្អាតរបស់ក្រុមហ៊ុនអានកូក្រុងកំពង់ឆ្នាំងមានសភាពកខ្វក់ស្ទើររៀងរាល់ខែ ហើយពួកគាត់ព្រួយបារម្ភពីសុខភាពរបស់ក្រុមគ្រួសារសាច់ញាតិ និងឧបករណ៍ប្រើប្រាស់មួយចំនួនពាក់ព័ន្ធនឹងការប្រើទឹកមិនស្អាតបែបនេះ។
ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ ទឹកស្អាតក្រុមហ៊ុនអានកូបានបញ្ចេញទឹកល្អក់កករដូចភក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ស្ទើររៀងរាល់ខែ ដោយមិនមានការពិនិត្យត្រឹមត្រូវមុនបញ្ចេញមកឲ្យប្រើនោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ និងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងនិងមួយចំនួនទៀតក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានរអ៊ូរទាំនឹងក្រុមហ៊ុនទឹកស្អាតនេះបញ្ចេញទឹកកខ្វក់ឲ្យពួកគាត់ប្រើប្រាស់ព្រោះពេលបើកមកសុទ្ធតែកករដីនិងភក់តែម្តង ដែលទឹកកខ្វក់បែបនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ប្រធានគ្រប់គ្រងទឹកស្អាតរបស់ក្រុមហ៊ុនអានកូកំពង់ឆ្នាំងទទួលស្គាល់ថា មានទឹកមួយចំនួនមិនស្អាតពិតមែននោះក៏ព្រោះតែការជីកកសាងផ្លូវថ្មីរបស់អាជ្ញាធរខេត្តធ្វើឲ្យប្រព័ន្ធទឹកបានកាត់ផ្តាច់ឬធ្លាយ នៅពេលតភ្ជាប់រួចទឹកស្អាតនោះត្រូវល្អក់បែបនោះហើយដោយសារចូលដី។
ចំណែកបញ្ហាទឹកម្សិលមិញគឺមកពីដាច់ភ្លើងធ្វើឲ្យទឹកដាច់ទាំងអស់ ពេលភ្លើងមកវិញក៏ល្អក់បែបនេះទៅ។ បើសិនជាប្រជាពលរដ្ឋមានបញ្ហាសូមប្រាប់មកលោកនឹងចុះទៅមើលភ្លាម។
ប្រជាពលរដ្ឋជាអ្កនប្រើប្រាស់ទឹកស្អាតក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរបានសំណូមពរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយពិនិត្យលើករណីទឹកស្អាតរបស់ក្រុមហ៊ុនអានកូនេះផង បើមិនដូចច្នោះទេឧបករណ៍ប្រើប្រាស់មួយចំនួនទៀតក៏ត្រូវខូចខាត ហើយសុខភាពប្រជាពលរដ្ឋនឹងអាចធ្លាក់ខ្លួនឈឺដោយសារតែការប្រើប្រាស់ទឹកនេះមិនខាន៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?