Connect with us

ព័ត៌មានជាតិ

តើកូនៗរបស់សម្ដេច សុខ អាន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?

បានផុស

នៅ

នៅក្នុងនីតិកាលទី៧នេះ កូនប្រុសទាំង៤រូបរបស់សម្ដេចវិបុលសេនា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលក្នុងនោះមានកូនប្រុសម្នាក់ គឺជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាណត្តិទី៧​នេះ​ លោក សុខ សូកេន ទទួលបានតំណែងធំជាងគេក្នុងចំណោមកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន។ ដើមឡើយ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិត​ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិននៅឆ្នាំ២០១៥ នៅក្នុងឆ្នាំ២០១៦ លោក សុខ សូកេន ទទួលបានតំណែងត្រឹមជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ។ បន្តបំពេញការងារមកដល់ឆ្នាំ២០២០ លោកទទួលបានការដំឡើងតំណែងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកបន្តបំពេញការងារក្នុងនាមជារដ្ឋលេខាធិការក្រសួងការបទេស ចាប់ពីពេលទទួលបានការតែងតាំងនៅពាក់កណ្ដាលទីអាណត្តិទី៦ ដល់ចប់អាណត្តិ។ សម្រាប់អណត្តិទី៧នេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

(លោក​ សុខ សូកេន។ រូបថតដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ)

ចំណែក កូនប្រុស៣រូបទៀតរបស់សម្ដេច សុខ អាន ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងស្ថាប័នចំនួន៣ផ្សេងៗគ្នាដូចជា លោក សុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មែនទែនទៅ លោកសុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍លើកដំបូង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៨ ដោយលោកបន្តកាន់ការជារដ្ឋលេខាធិការពេញមួយអាណត្តិទី៦តែម្ដង។ យ៉ាងណា តំណែងរបស់លោក សុខ ពុទ្ធិវុធ ត្រូវអស់នៅពេលដែលព្រះមហាក្សត្រទ្រង់បញ្ចប់តំណែងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីតែងតាំងរាជរដ្ឋាភិបាលអាណត្តិទី៧។ ផ្អែកតាមចំណេះដឹង បទពិសោធន៍ការងារនាពេលកន្លងមក ក្នុងអាណត្តិទី៧នេះ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងលោក សុខ​ ពុទ្ធិវុធ ឱ្យកាន់ការងារជារដ្ឋលេខាធិការនៅក្រសួងប្រៃសណីយ៍បន្តទៀត។

(លោក សុខ ពុទ្ធិវុធ។ រូបថតដោយ ក្រសួងប្រៃសនីយ៍)

ចំណែក លោក សុខ សូកាន វិញ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក​ សុខ សូកាន បងប្រុសភ្លោះរបស់លោក សុខ សូកេន។ ក្នុងអាណត្តិទី៧នេះ លោក សុខ សូកាន ​ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តទៀត ខណៈដែលតំណែងនេះ លោក​ទទួលបានការតែងតាំងជាលើកដំបូងម្ដងរួចមកហើយនៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០កន្លងទៅ​។ 

(លោក សុខ សូកាន រូបថតពីGoogle)

ដោយឡែក លោក សុខ សង្វារ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ ក្នុងអាណត្តិទី៧នេះ​ លោក សុខ សង្វារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងមុខងារសា​ធារណៈ។  មុនទទួលបានតំណែងរដ្ឋលេខាធិការនេះ ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ កូនប្រុសពៅសម្ដេច សុខ អាន​ រូបនេះ ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

( លោក សុខ សង្វារ. រូបថតពី Google)

នៅក្នុងចំណោមកូនៗរបស់សម្ដេច សុខ អាន ទាំងអស់ គឺមានតែកូនប្រុសប៉ុណ្ណោះ ដែលមានឧបនិស្ស័យបំពេញការងារជាមន្ត្រីរាជការ ដោយឡែកសម្រាប់អ្នកស្រី សុខ សូម៉ា ដែលកូនស្រីច្បងបង្អស់របស់សម្ដេច​​ សុខ អាន មិនមាននិស្ស័យខាងមន្ត្រីរាជការនោះទេ តែបែរជាមាននិស្ស័យជាមួយខាងជំនួញជួញដូរទៅវិញ។

( ​អ្នកស្រី សុខ សូម៉ា អង្គុយលំដាប់ទី៤រាប់ពីខាងឆ្វេងទៅ។ រូបថតពី Google)

សូមគូសបញ្ជាក់ថា សម្ដេច សុខ អាន និង លោកស្រីថេង អាយអាន្នី មានកូនស្រីប្រុសចំនួន៥រូបគឺ កូនទី១អ្នកស្រី​សុខ សូម៉ា កូនទី២ លោក សុខ ពុទ្ធិវុធ កូនទី៣ លោក​ សុខ សូកាន ដែលជាបងប្អូនភ្លោះជាមួយកូនទី៤ លោក សុខ សូកេន និងកូនទី៥ គឺលោក សុខ សង្វារ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥៨ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម