Connect with us

ព័ត៌មានជាតិ

អ្នកស្ម័គ្រចិត្តជាង១០០នាក់ ធ្វើយុទ្ធនាការជិះកង់ផ្សព្វផ្សាយពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ

បានផុស

នៅ

សាធារណជនមកពីស្រុកនានាក្នុងខេត្តសៀមរាបជាង១០០នាក់ នាំគ្នាជិះកង់ ដើម្បីធ្វើយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ ដើម្បីឱ្យពួកគេយល់ដឹង និងសម្រេចចិត្តត្រឹមត្រូវលើផ្លូវភេទស្របតាមអាយុរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការនេះ ធ្វើឡើងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ លោកស្រី សាផន សុមោលីរស្មី នាយិការងប្រតិបត្តិការអង្គការរ៉ាក់ បានប្រាប់អ្នកកាសែតថា ការផ្សព្វផ្សាយពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការធានាឱ្យបានយុវវ័យលើសពី ៣.៥លាននាក់ ទទួលបាន និងយល់ដឹងពីការផ្សព្វផ្សាយនេះ។

លោកស្រីបន្តថា ក្រុមយុវវ័យបានធ្វើការដោះស្រាយលើបញ្ហាជាច្រើន ដែលយុវវ័យកំពុងជួបប្រទះ។ ក្នុងនោះ រួមមាន បញ្ហារៀបការវ័យក្មេង អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការទទួលបានសេវា និងព័ត៌មានត្រឹមត្រូវស្តីពីសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព និងជំនឿ បទដ្ឋានសង្គមអវិជ្ជមានមួយចំនួនដែលជាឧបសគ្គរារាំងយុវវ័យមិនអាចឱ្យពួកគេទទួលបានចំណេះដឹងពេញលេញស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។

ចំណែក កញ្ញា រឿន ស្រីណាត់ អនុប្រធានបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព នៃអង្គការរ៉ាក់ ចង់ឱ្យយុវជនចូលរួមឱ្យបានច្រើនព្រោះចំណេះដឹងពាក់ព័ន្ធសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ គឺមានសារៈសំខាន់ណាស់។ នៅពេលដែលយុវវ័យបានយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ កាន់តែច្រើន នោះនឹងអាចកាត់បន្ថយជំងឺកាមរោគកាន់តែច្រើន និងដឹងពីរបៀបនៃការការពារ និងវិធីព្យាបាលផ្សេងៗអំពីបញ្ហាទាក់ទងសុខភាពរបស់ពួកគេ។ អង្គការរ៉ាក់ បានប្តេជ្ញាអនុវត្តនូវសិទ្ធិផ្លូវភេទ និងចង់ឃើញ បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព អាចធ្វើការដើម្បីលើកកម្ពស់នូវការចូលរួម និងផ្តល់សិទ្ធិអំណាចទៅដល់យុវវ័យពាក់ព័ន្ធជាមួយសិទ្ធិសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅក្នុងប្រទេសតាមរយៈបណ្តាញយុវវ័យស្ម័គ្រចិត្តដែលជាសមាជិករបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព៕

ដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម